ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចាប់បានឃាតករចាក់សម្លាប់ស្ត្រីជាសង្សារ នៅតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តព្រះសីហនុ

ព្រះសីហនុ៖ ជនសង្ស័យម្នាក់ដែលជាឃាតករចាក់សម្លាប់ ស្ត្រីជាសង្សារធ្វើការនៅ រោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ក្នុងឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាយប់ថ្ងៃ១ ខែមីនា ឆ្នាំ២០២៣ ហើយរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាប់ខ្លួនបានហើយ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ តាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុ កព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្រុកកំណើត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យដែលត្រូវជាសង្សារជនរងគ្រោះ បានយកកាំបិតចាក់ត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន ១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ក្រោយកើតហេតុបុរសជនដៃដល់បានរត់គេចខ្លួន រហូតដល់សមត្ថកិច្ចចាប់ខ្លួនបាននៅពេលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក