ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែសកម្ម

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងនគរបាលវៀតណាម បន្តរក្សាកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់នៅក្នុងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ រួមទាំង ការផ្លាស់ប្តូរប្រតិភូ ដើម្បីចែករំលែកបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្សក្នុងជួរកងកម្លាំងអនុវត្តច្បាប់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅប្រទេសវៀតណាម ឱ្យដឹងថាថ្នាក់ដឹកនាំទាំងពីរបាន ផ្លាស់ប្ដូរយោបល់ទៅវិញទៅមកអំពី បច្ចុប្បន្នភាព និងការវិវត្តនៃសភាពការណ៍ សន្តិសុខទូទៅក្នុងតំបន់ និងសកលលោក រួមទាំងកត់សម្គាល់និន្នាការកើនឡើងនៃបទល្មើសឆ្លងដែន ជាពិសេសបទល្មើសពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា។

សេចក្តីប្រកាសព័ត៌មានដដែលបានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បានឯកភាពជំរុញអនុវត្តកិច្ចការសំខាន់ៗមួយចំនួនរួមមាន ការបង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌ ទ្វេភាគី និងតំបន់ ព្រមទាំងការផ្លាស់ប្ដូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស សំដៅឆ្លើយតបបានសមស្របទៅនឹងការវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិន ប្រពៃណីដែលកំពុងមានកើនឡើងយ៉ាងឆាប់រហ័ស ទាំងក្នុងតំបន់ និងសកលលោក ។

ក្រសួងទាំងពីរក៏នឹង សហការជំរុញការបើកដំណើរការជាផ្លូវការនូវបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក ដើម្បីឱ្យសមស្របតាមបរិបទរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងជំរុញដល់កំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលបន្តមានការកើនឡើងជាលំដាប់ ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ។

គួរឱ្យដឹងដែរថា សម្ដេចក្រឡាហោម នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក