ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់ទៅបរទេសឱ្យគោរពសេចក្ដីថ្លៃថ្នូររបស់ជនជាតិកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅកាន់ជនបរទេសឱ្យគោរពភាពថ្លៃថ្នូរបស់ជនជាតិខ្មែរ បន្ទាប់ពីមានជនបរទេសមួយចំនួនបានគាំទ្រការថ្លែងសារប្រមាថលើក្រុមគ្រួសាររបស់សម្ដេច។

ថ្លែងក្នុងទិវាអន្តរជាតិនារី ៨មីនា ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយអួលដើមក ពេលរំម្លឹកដល់មរណភាពរបស់ប្អូនថ្លៃស្រីរបស់សម្ដេចគឺលោកស្រី ប៊ុន សុថា ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី៣ ខែកុម្ភៈ ហើយត្រូវបានមនុស្សប្រឆាំងមួយចំនួនប្រមាថលើលោកស្រីពីការស្លាប់នេះថែមទៀត។

ថ្វីត្បិតតែសម្ដេចតេជោមិនបានបញ្ចេញឈ្មោះតែទំនងសំដៅលើទណ្ឌិត សម រង្ស៊ី ដែលបានឆ្លៀតពេលដែលលោកស្រី ប៊ុន សុថា មរណភាពធ្វើការប្រមាថ និងថាលោកស្រីពាក់ព័ន្ធនឹងការសម្លាប់មនុស្សផ្សេងៗជាដើម ដែលសម្ដេចតេជោចាត់ទុកថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរមួយ។

ថ្លែងនៅព្រឹកនេះសម្ដេចតេជោបានចាត់ទុកការប្រមាថក្នុងពេលដែលមនុស្សកំពុងកើតទុក្ខនេះជាគឺទង្វើហួសពីសត្វធាតុទៅទៀត។

សម្ដេចថា៖ «វាអាក្រក់ជូរជាតិហួសពីសត្វធាតុទៅទៀត! ខ្ញុំមិនអាចរងនូវការវាយប្រហារ បើសិនជាអ្នកទាំងអស់គ្នាជាខ្ញុំ ជាភរិយាខ្ញុំតើអ្នកទាំងអស់គ្នាគិតយ៉ាងមិច?»។

សម្ដេចតេជោបានប្រកាសថា សម្ដេចនឹងប្រើអំណាចរបស់សម្ដេចប្រឆាំង រួមទាំងមិនចុះហត្ថលេខាស្នើសុំលើកលែងទោសឱ្យពួកនេះជាដាច់ខាត់។

ជាមួយគ្នានេះសម្ដេចក៏បានផ្ដាំទៅជនបរទេសមួយចំនួនឱ្យចេះថ្លឹងថ្លែងពីសេចក្ដីល្អនិងអាក្រក់ រួមទាំងតម្លៃនៃសីលធម៌ផងដែរ។

សម្ដេចថា៖ «(បរទេស) គេមិនបាននិយាយពីការប្រមាថទេ តែគេបានការពារអាពួកប្រមាទទៅវិញ។ សុំ! បានគ្រប់គ្រាន់ហើយ ខ្ញុំយល់គ្រប់គ្រាន់ហើយ។ សុំឱ្យគោរពភាពថ្លៃថ្នូរបស់ជនជាតិកម្ពុជាតែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីបានសរសេរទាំងរំលងអាធ្រាតម៉ោងជិត២យប់ឆ្លើយតបទៅកាន់អង្គការសង្គមស៊ីវិលមួយចំនួនដែលបានធ្វើញាត្តិទាមទារឱ្យលោក ផែង វណ្ណៈ សុំទោសករណីប្រើភាសាប្រមាថលើអ្នកកាសែតស្រីនៅអតីតសារព័ត៌មាន VOD ដោយសម្ដេចបានផ្ដាំឈប់ឱ្យអង្គការទាំងនោះឈប់និយាយរឿងថារដ្ឋាភិបាលប្រើប្រាស់ស្តង់ដារពីរតទៅទៀត ខណៈពេលដែលអង្គការទាំងនោះហាក់បីដូចជាមើលឃើញតែមួយចំហៀង។

សម្ដេចតេជោបានលើកឡើងថា លោក ផែង វណ្ណៈ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៊ីលុយបរទេសទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មាន ខណៈក្រុមអង្គការទាំងនេះស្ងាត់ជ្រាបករណីការប្រមាថមើលងាយមកលើប្អូនថ្លៃស្រីរបស់សម្ដេច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក