ភ្នំពេញ៖ ពានរង្វាន់ AFC U-20 Women Championship វគ្គជម្រុះ ពូល G នឹងធ្វើឡើងនៅទឹកដីរាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃពុធស្អែកនេះ នៅកីឡដ្ឋាន Smart RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។
ក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំកម្ពុជា ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពូល G នេះ ដោយមានក្រុមចំនួន ៤រួមមាន ប៉ាគីស្ថាន, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ប៉ុន្តែក្រោយមកក្រុមជម្រើសជាតិនារីប៉ាគីស្ថានបានដកខ្លួនពីការប្រកួតវគ្គជម្រុះ ធ្វើឱ្យការប្រកួតនៅសល់តែ ៣ក្រុមប៉ុណ្ណោះគឺកម្ពុជា (ម្ចាស់ផ្ទះ), និងក្រុមភ្ញៀវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។
ចំពោះកម្មវិធីប្រកួតរួមមាន៖
ថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣ កម្ពុជា ប្រកួតជាមួយ មីយ៉ាន់ម៉ា វេលាម៉ោង ៤រសៀល។
ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ម៉ាឡេស៊ី ប្រកួតជាមួយ កម្ពុជា វេលាម៉ោង ៤រសៀល។
ថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ មីយ៉ាន់ម៉ា ប្រកួតជាមួយ ម៉ាឡេស៊ី វេលាម៉ោង ៤រសៀល។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតជើងឯកបាល់ទាត់នារីវ័យក្រោម ២០ឆ្នាំ ជើងឯកទ្វីបអាស៊ី នឹងត្រូវធ្វើឡើងនៅ០៣ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសអ៊ូបេគីស្ថាន៕