ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីគុយបា ជួបជំនួបជាមួយ CEO ក្រុមហ៊ុនប្រេងយក្សរុស្សី ចំពេលវិបត្តិកង្វះឥន្ធនៈ

គុយបា៖ នាយកប្រតិបត្តិក្រុមហ៊ុន Rosneft ដែលជាក្រុមហ៊ុនប្រេងដ៏ធំរបស់រុស្សី បានចូលជួបពិភាក្សាជាមួយប្រធានាធិបតីគុយបា លោក Miguel Diaz-Canel កាលពីចុងសប្តាហ៍កន្លងទៅ ខណៈដែលមេដឹកនាំប្រទេសដែនកោះមួយនេះនិយាយថា ជំនួបខាងលើនេះធ្វើឡើងចំពេលដែលគុយបាកំពុងមានវិបត្តិខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ រហូតមានការបិទស្ថានីយ៍ចាក់សាំង និងកន្លែងខ្លះមានការតម្រង់ជួររាប់ម៉ោងដើម្បីបានចាក់ប្រេង។ 

ក្រោយជំនួបនេះ CEO ក្រុមហ៊ុនគឺលោក Igor Sechin បាននិយាយថា ចំពោះបញ្ហាដែលកំពុងកើតមានឡើងនេះ លោក Putin នឹងធ្វើការពិនិត្យដោយផ្ទាល់ និងជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោកតែម្តងជុំវិញបញ្ហាខាងលើ។ ក្រោយជំនួបនេះ គេបានសង្កេតឃើញការលើកឡើងអំពីទំនាក់ទំនងការទូតល្អនៃប្រទេសទាំងពីរ ប៉ុន្តែនៅតែមិនច្បាស់ថា CEO នៃក្រុមហ៊ុនប្រេងដ៏ធំរបស់រុស្សី មានជំនួបជាមួយប្រធានាធិបតីគុយបាផ្តោតសំខាន់លើបញ្ហាអ្វីនោះឡើយ។ 

ក្រៅពីជំនួបជាមួយប្រធានាធិបតីគុយបា លោក Sechin ក៏គ្រោងមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសវេណេហ្សូអេឡាផងដែរ ក្នុងឱកាសខួបគម្រប់​១០ឆ្នាំនៃមរណភាពរបស់អតីតប្រធានាធិបតី លោក Hugo Chavez ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទជាមួយរុស្សី និងគុយបា។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋគុយបាបានបញ្ជាក់ថា អតីតមេដឹកនាំគុយបា លោក Raul Castro ក៏នឹងហោះទៅប្រទេសវេណេហ្សូអេឡាដើម្បីចូលរួមក្នុងឱកាសខួបមរណទុក្ខនេះដូចគ្នា។ 

ប្រទេសគុយបាដែលប្រកាន់យករបបកុម្មុយនិស្ត កំពុងតស៊ូឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលជះឥទ្ធិពលបណ្ដាលមកពីវិបត្តិសកលកូវីដ-១៩ ការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងផែនការសេដ្ឋកិច្ចដែលពុំមានប្រសិទ្ធិភាព ដែលរដ្ឋាភិបាលកំពុងព្យាយាមឆ្លើយតបនឹងបញ្ហាប្រឈម។

រុស្សីដែលរងទណ្ឌកម្មពីលោកខាងលិចជុំវិញជម្លោះនៅអ៊ុយក្រែន កំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយប្រទេសផ្សេងទៀតដែលប្រឆាំងនឹងអ្វីដែលហៅថាអនុត្តរភាពរបស់សហរដ្ឋអាមេរិក។ គួរឱ្យដឹងថា ប្រទេសគុយបាបានស្ថិតនៅក្រោមការហ៊ុមព័ទ្ធផ្នែកសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៦២ បន្ទាប់ពីបដិវត្តកុម្មុយនិស្តដែលដឹកនាំដោយអតីតមេដឹកនាំ Fidel Castro៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក