ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប៉ូលិសចុះចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានដល់ផ្ទះ តាមដីកាចាប់ខ្លួនរបស់តុលាការ

ប៉ាគីស្ថាន៖ ប៉ូលិសក្នុងប្រទេសប៉ាគីស្ថានបាននិយាយថា កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ សមត្ថកិច្ចបានប៉ុនប៉ងធ្វើការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី Imran Khan ដែលកំពុងប្រឈមនឹងករណីផ្លូវច្បាប់ជាច្រើន ខណៈដែលអតីតមេដឹកនាំរូបនេះបានដាក់សម្ពាធលើរដ្ឋាភិបាលសម្រាប់ការរៀបចំការបោះឆ្នោតមុនកាលកំណត់។ សមត្ថកិច្ចដែលមកពីរដ្ឋធានី Islamabad បានមកដល់ផ្ទះរបស់លោក Khan ក្នុងទីក្រុង Lahore ដែលនៅទីនោះត្រូវបានហ៊ុំព័ទ្ធដោយអ្នកគាំទ្ររបស់លោករាប់រយនាក់ ប៉ុន្តែសមត្ថកិច្ចស្វែងរកមិនឃើញលោក Khan នៅក្នុងផ្ទះរបស់លោកឡើយ។

ប៉ូលិសក្រុង Islamabad បានសរសេរនៅលើ Twitter ថា៖ "ប៉ូលីសនៃរដ្ឋធានី Islamabad មួយក្រុមបានមកដល់ទីក្រុង Lahore ដើម្បីធ្វើការចាប់ខ្លួន លោក Imran Khan ដើម្បីអនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការ។" តុលាការប៉ាគីស្ថានបានចេញដីកា​ចាប់​ខ្លួន​បន្ទាប់​ពី​លោក Khan មិន​បាន​ចូល​ខ្លួន​ទៅ​តុលាការ​ក្នុងការបំភ្លឺពាក់ព័ន្ធនឹង​រឿង​ក្តី​ពុក​រលួយ​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ។ លោក Imran Khan ត្រូវបានចោទប្រកាន់ពីបទខកខានក្នុងការប្រកាសអំណោយដែលបានទទួលបានក្នុងអំឡុងពេលកាន់់តំណែង ក៏ដូចជាប្រាក់ចំណេញដែលបានមកពីការលក់អំណោយទាំងនោះ។ តាមច្បាប់ មន្ត្រីរដ្ឋាភិបាលត្រូវតែប្រកាសអំពីអំណោយដែលខ្លួនទទួលបានទាំងអស់ ហើយត្រូវបានអនុញ្ញាតឱ្យរក្សាវត្ថុទាំងនោះ ប៉ុន្តែត្រូវបញ្ជាក់ឱ្យច្បាស់ថាវត្ថុទាំងនោះស្ថិតនៅក្រោមតម្លៃជាក់លាក់មួយ។

ដោយឡែក លោក Shah Mehmood Qureshi អនុប្រធានគណបក្ស Pakistan Tehreek-e-Insaf របស់លោក Khan បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គណបក្សបាន​ទទួល​ការ​ជូន​ដំណឹង​ពី​ប៉ូលិស​ក្រុង Islamabad ដែលសេចក្តី​ជូន​ដំណឹង​នេះ​មិន​មានបញ្ជាក់ពីដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​នោះ​ទេ។ យ៉ាងណាមិញ គណបក្សបានអះអាងថានឹងធ្វើការពិភាក្សាជាមួយមេធាវី និងបន្តដំណើរការតាមនីតិវិធីច្បាប់។ 

គួរបញ្ជាក់ថា ប៉ាគីស្ថានគឺជាប្រទេសធំមួយជាមួយចំនួនជាង ២២០លាននាក់ កំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនផ្នែកសេដ្ឋកិច្ចដែលអតិផរណាកំពុងមានការកើនឡើង ទុនបំរុងបរទេសក៏កំពុងមានក្នុងកម្រិតតិចតួច រួមជាមួយការជាប់គាំងកិច្ចពិភាក្សាថវិកាជាមួយ IMF។ ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី Shehbaz Sharif កំពុងតស៊ូដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៦.៥ ពាន់លានដុល្លារអាមេរិក ដែលបានគ្រោងធ្វើឡើងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិតាំងពីឆ្នាំ២០១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក