ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនចូលរួមជួយកសាងអន្តេវាសិកដ្ឋាន (កន្លែងស្នាក់នៅរបស់សិស្ស) នៅតាមទីជនបទដោយថាដើម្បីជាការជំរុញដល់ការសិក្សាបានចប់ចុង ចប់ដើមរបស់សិស្សស្រីនៅតាមទីជនបទ។
ថ្លែងអបអរទិវាអន្តរជាតិនារី ៨មីនា ព្រឹកថ្ងៃទី៧ ខែមីនា នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាតាមបទពិសោធន៍នៃការសាងសង់សាលារៀនដែលសម្ដេចបានផ្ដល់ជូនសាលារៀននានានៅកម្ពុជា គឺសម្ដេចបានភ្ជាប់មកជាមួយនឹងផ្ទះស្នាក់នៅសម្រាប់គ្រូ និងសិស្សស្រី។
សម្ដេចបានជំរុញដល់អភិបាលខេត្តនានាឱ្យពិនិត្យមើលការរៀបចំសាងសង់នេះ និងអំពាវនាវដល់សប្បុរសជនឱ្យចូលរួមផងដែរ៕