ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: ការស្ទង់មតិបង្ហាញថា ស្ត្រីមានការគាំទ្រនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ច្រើនជាងបុរស

BREAKING NEWS: ការស្ទង់មតិបង្ហាញថា ស្ត្រីមានការគាំទ្រនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ច្រើនជាងបុរស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាយអាថ៌កំបាំងមួយទាក់ទងនឹងការស្ទាបស្ទង់មតិមួយដែលបង្ហាញថា ស្ត្រីបានបង្ហាញការគាំទ្រចំពោះសម្ដេចតេជោ ច្រើនជាងបុរស។

ថ្លែងអបអរទិវាអន្តរជាតិនារី ៨មីនា ព្រឹកថ្ងៃទី៧ ខែមីនា នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះជាការធ្វើការស្ទង់មតិចំនួន ៣ដងដោយក្រុមហ៊ុនបរទេស ហើយការគាំទ្រពីស្រ្តីច្រើនជាងបុរសចំពោះសម្ដេចនេះអាចមកពីកត្តាសន្ដិភាព និងស្ថិរភាពដែលកម្ពុជាមានដូចបច្ចុប្បន្ន។

សម្ដេចបានរំម្លឹកពីការលំបាករបស់ស្ត្រីក្នុងសម័យសង្គ្រាមថា ស្ត្រីមានការលំបាកជាច្រើន ឆ្លងកាត់សង្គ្រាម ព្រាត់ប្រាស់គ្រួសារ ហើយពុំមានលទ្ធភាពក្នុងការកសាងសេដ្ឋកិច្ចរបស់ខ្លួននោះទេ។

សម្ដេចបន្ថែមថា៖ «នៅពេលសង្គ្រាម ស្ត្រីរបស់យើងឈឺចាប់ជាងគេទោះបីជាស្រ្តីមិនបានចូលរួមប្រយុទ្ធក្នុងសមរភូមិក៏ដោយតែត្រូវចងចាំថាស្ត្រីបានលះបង់ប្ដី កូន បង ប្អូន ឱ្យទៅធ្វើកងទ័ព ស្ត្រីរងទុក្ខវេទនាច្រើនពេកហើយពីសង្គ្រាម។ ដូច្នេះបន្ទាប់ពីសង្គ្រាមស្ត្រីបានទទួលផលប្រយោជន៍យ៉ាងធំ ដែលគេមិនរត់លូនតទៅទៀតទេ»

បើតាមសម្ដេចតេជោ ការស្ទង់មតិនេះធ្វើឡើងចំនួន ៣ដងដោយក្រុមហ៊ុនបរទេសមួយគឺនៅខែមករា ឆ្នាំ២០២២ ខែតុលា ឆ្នាំ២០២២ និងមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថាកត្តាសន្ដិភាពដែលកម្ពុជាទទួលបានដូចបច្ចុប្បន្ន និងការយកឈ្នះជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យជីវភាពស្ត្រី ការចូលរួមរបស់ស្ត្រីបាននៅគ្រប់វិស័យ និងការលើកកម្ពស់យេនឌ័រនៅកម្ពុជាកាន់តែប្រសើរឡើង។

លោកស្រីថា៖ «សមិទ្ធផលធំធេងដូចបានរៀបរាប់ខាងលើទាំងអស់នេះ គឺកើតចេញពីការដឹកនាំ និងគុណបំណាច់ដ៏ថ្លៃថ្លាពុំអាចកាត់ថ្លៃបានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលយើងខ្ញុំទាំងអស់គ្នា ចងចាំនូវគុណូបការៈនេះជានិច្ចតរៀងទៅ»

តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឱ្យកម្ពុជាលុបបំបាត់បាននូវគម្លាតយេនឌ័រក្នុងវិស័យអប់រំដែលឃើញមានសិស្សស្រីកាន់តែច្រើនជាប្រុសក្នុងការចូលរៀនតាមសាលារៀននានា ស្រ្តីធ្វើការជាមន្ត្រីរាជការមានដល់៤២% ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសមានជាង៨៤% ក្រៅពីនោះស្ត្រីត្រូវបានបញ្ជូនជាកម្លាំងរក្សាសន្ដិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិមានជាង៦០០នាក់ជាប់ចំណាត់ថ្នាក់លេខ១៤លើពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក