វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

មន្ទីរសង្គមកិច្ចខេត្តកំពត ចេញញត្តិគាំទ្រសាលក្រមកាត់ទោសលោក កឹម សុខា ដោយតុលាការ

កំពត៖ មន្ទីរសង្គមកិច្ចខេត្តកំពត បានចេញញត្តិគាំទ្រសាលក្រមកាត់ទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

មន្ទីរសង្គមកិច្ចខេត្តនេះលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងសន្ដិសុខជាតិនេះ ជាការអនុវត្តច្បាប់ សំដៅពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការសម្រេចរបស់តុលាការនៅក្នុងសំណុំរឿងនេះ ក៏មិនធ្វើឱ្យប៉ះពាល់ផ្នែកផ្លូវច្បាប់ដល់រដ្ឋបរទេសណាមួយឡើយដោយហេតុថា រដ្ឋបរទេសពុំមែនជាកម្មវត្ថុនៃបទល្មើសក្នុងបទចោទប្រកាន់នៅក្នុងសំណុំរឿងនេះនិងមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឱ្យតុលាការមិនប្រើឈ្មោះរដ្ឋបរទេស នៅក្នុងសាលក្រមរបស់តុលាការឡើយដើម្បីធានាការពារផលប្រយោជន៍ជាតិ និងទំនាក់ទំនងល្អជាមួយរដ្ឋបរទេស»

កាលពីថ្ងៃទី៣ ខែមីនា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ដោយបានដកសិទ្ធិនយោបាយរបស់លោកផងដែរ។

លោក កឹម សុខា ត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោកក្នុងសង្កាត់បឹងកក់ទី២ ខែទួលគោល រាជធានីភ្នំពេញ និងហាមមិនឱ្យជួបនណាទាំងអស់ក្រៅពីសមាជិកគ្រួសារ។

ការកាត់ទោសលោក កឹម សុខា នេះត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា «ការធ្វើសកម្មភាពសកម្មភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់លោក កឹម សុខា កាលពីកន្លងទៅគឺមានគោលដៅដើម្បីធ្វើបដិវត្តន៍ព័ណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ»

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបន្ថែមថា៖ «ជនជាប់ចោទបានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយស្របច្បាប់ និងមិនស្របច្បាប់ សំដៅធ្វើបដិវត្តន៍ព័ណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមការឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស»

ទោះជាយ៉ាងណាដើម្បីរក្សាកិត្តិយស និងទំនាក់ទំនងល្អជាមួយរដ្ឋបរទេសទាំងនោះតុលាការសម្រេចថាមិនយករដ្ឋបរទេសមកពាក់ព័ន្ធនឹងការចោទប្រកាន់ ហើយមិនប្រើឈ្មោះរដ្ឋបរទេសទាំងនោះក្នុងសាលក្រមតុលាការឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក