ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ធ្មេចបើកៗ ព្រលានយន្តហោះខេត្តសៀមរាបថ្មីនៅតែ៣ខែទៀតទេដាក់ឱ្យប្រើប្រាស់សាកល្បងហើយ

ភ្នំពេញ៖ ក្រុមហ៊ុន Yunnan Inv. Group ដែលជាក្រុមហ៊ុនទទួលសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីបានឱ្យដឹងថានៅខែមិថុនា ខាងមុខក្រុមហ៊ុននឹងដាក់ដំណើរការសាកល្បងប្រលានយន្ត ហោះថ្មីដែលខ្លួនទើបនឹងសាងសង់នេះហើយ។

ថ្លែងជម្រាបនាយករដ្ឋមន្ត្រី កម្ពុជានៅវិមានសន្ដិភាពនៅ រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ អគ្គនាយកក្រុមហ៊ុន Yunnan Inv. Group លោក Liu Minglin បានលើកឡើងថាបច្ចុប្បន្នក្រុមហ៊ុនបាន សម្រេចការសាងសង់ព្រលានយន្តហោះថ្មីខេត្តសៀមរាបបាន៨៦%ហើយ និងដាក់ដំណើរការសាក ល្បងនៅខែមិថុនាខាងមុខ។

លោកបានបញ្ជាក់ពីការដាក់ឱ្យប្រើប្រាស់ផ្លូវការផងដែរថានៅខែតុលាខាងមុខខណៈលោកថាចង់ធ្វើវីដេអូផ្សព្វផ្សាយពីព្រលានយន្តហោះនេះទៅកាន់អន្តរជាតិ ដើម្បីទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគមកកម្ពុជាផងដែរ។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរការសាងសង់ និង គំនិតចង់ផ្សព្វផ្សាយពីប្រលានយន្តហោះនេះទៅអន្តរជាតិផងដែរ។

សម្ដេចថាព្រលានយន្តហោះនេះគឺជាព្រលានយន្តហោះទី១ នៅសៀមរាបដែលអាចទទួលយន្តហោះធុនធំបាន។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណជា ៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា ៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថាការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គរវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ៣ឆ្នាំ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងទទឹងប្រវែង៤៥ម៉ែត្រ មាន ៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡាដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង ៧លាននាក់ ស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល ៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក