ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីអប់រំបារម្ភពីការប្រើទូរស័ព្ទខុសគោលដៅរបស់សិស្សដែលប្រើសម្រាប់តែលេងហ្គេម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំអំពាវនាវឱ្យអាណាព្យាបាល សិស្សហាមឃាត់កូនកុំឱ្យកូនប្រើប្រាស់ទូរស័ព្ទដើម្បីលេងហ្គេម ហើយនាំកូនអានសៀវភៅឬតម្រូវឱ្យអានសៀវភៅតាមរយៈការលើកទឹកចិត្តដល់ការអានតាមវិធីផ្សេងៗ។

លោក ហង់ ជួនណារ៉ុន លើកឡើងបែបនេះ នៅក្នុងសន្និសីទ អ្នកសារព័ត៌មាន នាថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៣ ស្ដីពីទិវាជាតិអំណានលើកទី៨ ១១ មីនា ២០២៣ ក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ»

លោក ហង់ ជួនណារ៉ុន បានឱ្យដឹងថាឳពុកម្តាយត្រូវហាមឃាត់កូនពីការលេងហ្គេម និងត្រូវត្រួតពិនិត្យ ជំរុញ នាំកូនអានសៀវភៅ ដោយលើកទឹកចិត្តតាមរយៈការឱ្យរង្វាន់ដល់កូនប្រសិនបើកូនអាចអានសៀវភៅ និងសង្ខេបខ្លឹមសារនៃសៀវភៅដែរបានអាន។

លោកបានបន្ថែមទៀតថា នៅក្នុងសាលារៀនគឺត្រូវបានហាមឃាត់ប្រើប្រាស់ទូរស័ព្ទដើម្បីលេងហ្គេម ប៉ុន្តែនៅតាមផ្ទះគឺលោកស្នើឱ្យឪពុកម្តាយប្រៀនប្រដៅ និង ហាមឃាត់បន្ថែម ខណៈការលេងហ្គេមនេះអាចធ្វើឱ្យក្មេងញៀននឹងការលេង រំខានការរៀនសូត្រ និង ប៉ះពាល់ដល់លទ្ធផលនៃការសិក្សា។

រដ្ឋមន្រ្តីរូបនេះក៏បានអំពាវនាវឱ្យអាណាព្យាបាលបង្កើតបណ្ណាល័យខ្លួនឯងនៅតាមផ្ទះ ដើម្បីលើកកម្ពស់ការអាន ក៏ដូចជាបណ្តុះគំនិត និងទម្លាប់នៃអានសៀវភៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក