ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

រដ្ឋមន្ត្រីអប់រំ ស្នើឪពុកម្តាយនាំកូនទៅចូលរួម «ពិព័រណ៍សៀវភៅ» ដើម្បីបណ្តុះកុមារមានទម្លាប់អានពីក្មេង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានស្នើឱ្យឪពុកម្តាយ និងអាណាព្យាបាល នាំកូនទៅទស្សនាការតាំងពិព័រណ៍សៀវភៅដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ចំថ្ងៃទិវាជាតិអំណាន ១១ មីនា លើកទី៨ ដើម្បីបណ្តុះស្មារតី និងជំរុញកូនឱ្យមានទម្លាប់អានសៀវភៅពីតូចទៅ។

លោក ហង់ជួន ណារ៉ុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីទិវាអំណាន ១១មីនា លើកទី៨ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ថា៖ «ខ្ញុំសូមអំពាវនាវដល់សាធារណជន នាំកូនចៅមកចូលរួមក្នុងពិព័រណ៍សៀវភៅនេះ ការបណ្តុះកូនពីតូចឱ្យចូលរួមពិព័រណ៍សៀវភៅ នាំកូនទៅបណ្ណាល័យនៅពីតូច ឬនៅជំទង់ក្តីនឹងធ្វើឱ្យកូនមានការចាប់អារម្មណ៍ និងលើកទឹកចិត្តដល់ការអានផងដែរ។ អានកាន់តែច្រើន ចេះកាន់តែច្រើន»។

បើតាមលោក ហង់ជួន ណារ៉ុន ក្នុងឱកាសក្រសួងអប់រំរៀបចំទិវាជាតិអំណាន ១១មីនា ក្រសួងអប់រំក៏នឹងរៀបចំការតាំងពិព័រណ៍សៀវភៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១២ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលមានស្តង់សៀវភៅចំនួន ១១០ស្តង់ មកពីស្ថាប័នចំនួន ៨៧។

លោកក៏បានណែនាំឱ្យឪពុកម្តាយ និងអាណាព្យាបាលត្រូវយកចិត្តទុកដាក់លើកូនចៅ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យកូនលេងហ្គេមដែលធ្វើឱ្យកូនភ្លេចការរៀនសូត្រ ពោលត្រូវនាំកូនអានសៀវភៅដោយមានការផ្តល់រង្វាន់លើកទឹកចិត្តដល់កូន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក