ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាវាឆ្មាំសមុទ្រឥណ្ឌាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីសហការប្រតិបត្តិការសំអាតឆ្នេរ

ព្រះសីហនុ៖ នាវាឆ្មាំសមុទ្រឥណ្ឌាចំនួន ១គ្រឿង ឈ្មោះ ICGS SAMUDRA PAHREDAR បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល ៦ថ្ងៃ ដើម្បីសហការប្រតិបត្តិការសំអាតឆ្នេរ និងឆ្លើយតបការបំពុលបរិស្ថាន។

ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នាវាឆ្មាំសមុទ្រឥណ្ឌាចំនួន១គ្រឿង ឈ្មោះ ICGS SAMUDRA PAHREDAR ដឹកនាំដោយ មេបញ្ជាការនាវា លោក PRAMOD POKHRIYAL បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណង បង្ហាញអំពីការឆ្លើយតបទាក់ទងនឹងការបំពុលបរិស្ថាន និង ការចូលរួមសកម្មភាពជាមួយនឹងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ព្រមទាំងសកម្មភាពចូលរួមរបស់នាយទាហានឥណ្ឌា ដូចជាប្រតិបត្តិការសម្អាតឆ្នេរ សហការជាមួយស្ថាប័នយុវជនក្នុងស្រុក។

គួរឱ្យដឹងដែរថា លក្ខណៈ បច្ចេកទេសនាវា ឈ្មោះ ICGS SAMUDRA PAHEREDAR (202) នេះមាន បណ្តោយ ៩០,១០ម៉ែត្រ ទទឹង ១៥,៥ម៉ែត្រ ជម្រៅទឹក ៤,៥ម៉ែត្រ ទម្ងន់ផ្ទុក ៣,១៧៨តោន និងមាននាវិកចំនួន ១១៤នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក