ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីការពារជាតិអាមេរិកធ្វើដំណើរដល់ហ្សកដានី ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា

ហ្សកដានី៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើដំណើរដល់ប្រទេសហ្សកដានី នៅថ្ងៃអាទិត្យ ទី០៥​ ខែមីនា ដែលជាការចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកនៅតំបន់ប្រទេសមជ្ឈិមបូព៌ា។ ក្រៅពីដំណើរទស្សនកិច្ចនៅប្រទេសហ្សកដានី លោក Lloyd Austin ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល, អេហ្ស៊ីបផងដែរ ក្នុងគោលបំណងបង្ហាញការគាំទ្រសម្រាប់សម្ព័ន្ធមិត្តក្នុងតំបន់ដ៏សំខាន់របស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយប្រទេសអ៉ីរ៉ង់។ 

លោក Austin បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកនៅមុនពេលដែលធ្វើដំណើរចេញពីសហរដ្ឋអាមេរិកថា៖ "លោកនឹងជួបមេដឹកនាំសំខាន់ៗ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះស្ថិរភាពក្នុងតំបន់ និងការជំរុញផលប្រយោជន៍រួមរបស់សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន"។ ដោយឡែក ក្រសួងការពារជាតិអាមេរិកបាននិយាយនៅមុនដំណើរទស្សនកិច្ចនេះថា ការពិភាក្សានឹងផ្តោតលើបញ្ហានៃការគំរាមកំហែងកាន់តែខ្លាំងដែលប្រទេសអ៉ីរ៉ង់បានបង្កឡើងចំពោះស្ថិរភាពក្នុងតំបន់ និងលើការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខពហុភាគីជាមួយនឹងការការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នា។

ការពិភាក្សានេះនឹងផ្តោតខ្លាំងបំផុតទៅលើការគំរាមកំហែងរបស់អ៉ីរ៉ង់ រួមមាន ការបំពាក់អាវុធថ្មីៗរបស់អ៉ីរ៉ង់ ការហ្វឹកហ្វឺន និងការផ្តល់មូលនិធិដល់ក្រុម Proxy បញ្ហានៃការប៉ះទង្គិច និងអំពើហិង្សា ការឈ្លានពាននៅលើផ្ទៃសមុទ្រ ការគំរាមកំហែងតាមបណ្ដាញអ៉ីនធឺណេត កម្មវិធីមីស៊ីលផ្លោង និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាដើម។ 

មន្រ្តីរបស់សហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថា នៅក្នុងដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល លោក Austin  ក៏នឹងលើកឡើងពីការព្រួយបារម្ភរបស់លោកអំពីការកើនឡើងនៃអំពើហិង្សានៅតំបន់ West Bank ដែលបានធ្វើឱ្យមេដឹកនាំប្រទេសហ្សកដានី និងអារ៉ាប់ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីកាត់បន្ថយភាពតានតឹងនៅមុនថ្ងៃបុណ្យសាសនាមូស្លីម និងជ្វីហ្វនាពេលខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក