ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមបាល់ទាត់នារី Arsenal គ្រងជើងឯក FA Women League Cup

អង់គ្លេស៖ ក្រុមបាល់ទាត់នារី Arsenal បានវាយបកពីក្រោយ និងយកឈ្នះក្នុងលទ្ធផល ៣-១ បន្ទាប់ពីត្រូវបានក្រុមតោខៀវ Chelsea នាំមុខមុន ១-០ និងគ្រងជើងឯកពានរង្វាន់ FA Women's League Cup និងជាការបន្តពន្លាតកំណត់ត្រាជាក្រុមដែលឈ្នះពាននេះច្រើនជាងគេសរុប ៦ដង។ 

ក្រុមនារីតោខៀវ Chelsea បានបរាជ័យនៅក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់នេះពីរឆ្នាំជាប់ៗគ្នា យ៉ាងណាមិញក៏បានរកគ្រាប់បាល់បញ្ចូលទីមុនដោយកីឡាការិនី Sam Kerr ទម្លុះសំណាញ់ទីរបស់កីឡាការិនី Manuela Zinsberger នៅដើមវគ្គទីមួយតែម្តង។ ក្រោយមកកីឡាការិនី Stina Blackstenius រកបានគ្រាប់បាល់បញ្ចូលទីតាមស្មើវិញនៅនាទីទី១៦ មុនពេលដែល Arsenal បើកការនាំមុខវិញដោយ Kim Alison Little មុន Arsenal បន្ថែមបានមួយគ្រាប់ទៀតមុនចប់វគ្គទី១ ដោយបាល់ចូលទីខ្លួនឯងរបស់កីឡាការិនី Niamh Louise Charles។ ក្រោយការសម្រុកស្ទើរឥតឈប់ឈរនៅក្នុងវគ្គទីមួយ ចូលដល់វគ្គទីពីរពុំមានគ្រាប់បាល់កើតឡើងឡើយ ពោលគឺរក្សាលទ្ធផលដល់ចប់ការប្រកួត និងជាការឈ្នះពានដំបូងរាប់ពីឆ្នាំ២០១៩ របស់ក្រុមស្រ្តី Arsenal។

ក្រោយចប់ការប្រកួត កីឡាការិនី Kim Alison Little ជាប្រធានក្រុមបានថ្លែងថា៖ "ពួកយើងគឺ Arsenal ហើយយើងត្រូវការឈ្នះពានទាំងឡាយ ដែលយើងពិតជាមានអារម្មណ៍ខកបំណងជាបន្តបន្ទាប់ រហូតមកដល់ពេលនេះយើងអាចធ្វើវាបានហើយ"។ 

បច្ចុប្បន្នក្រុមទាំងពីរកំពុងវិលត្រឡប់ទៅផ្តោតលើការប្រកួតពានរង្វាន់ Women's Super League បន្ត ដែលក្រុមការពារតំណែងជើងឯក Chelsea កំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ មាន ៣១ពិន្ទុពីការប្រកួត ១២លើក ហើយ Arsenal ឈរលេខ ៤ តាមពីក្រោយ Chelsea ៥ពិន្ទុ ខណៈ Manchester United កំពុងឈរកំពូលតារាងមាន ៣៥ពិន្ទុពីការប្រកួត ១៤លើក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក