ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចាប់បានឃាតកដែលប្លន់សម្លាប់ស្ត្រីពលករខ្មែរម្នាក់នៅច្រកព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ ស្ត្រីពលករខ្មែរម្នាក់ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណប្លន់សម្លាប់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងព្រៃចម្ការមីន ច្រករបៀងនៃព្រំដែន ក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពេលនេះសមត្ថកិច្ចចាប់បានជនដៃដល់ដែលសម្លាប់ស្ត្រីរូបនោះហើយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅក្នុងទឹកដីថៃ។

ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឱ្យដឹងថា ជនដៃដល់ដែលប្លន់សម្លាប់ស្ត្រីពលករខ្មែរ គឺជាជនជាតិថៃដែលជាមេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់។

បើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ការឈានដល់ការចាប់ខ្លូនជនដៃដល់បាន គឺមានការសហការគ្នារវាងសមត្ថកិច្ចកម្ពុជា និងថៃ ទើបអាចស្រាវជ្រាវរហូតដល់អាចតាមចាប់ខ្លួនជនដៃដល់បានសម្រេច។

ស្នងការរងទទួលផែនការងារព្រំដែនខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល បានបញ្ជាក់ថា សមត្ថកិច្ចទាំងពីរបាន និងកំពុងសម្របសម្រួលនិតិវិធីក្នុងការសួរចម្លើយជនសង្ស័យ និងនីតិវិធីបញ្ជូនមកប្រទេសកម្ពុជា។

ជនសង្ស័យមានឈ្មោះ ហុង ខាវសិរីវេត (ហៅហុង) ភេទប្រុស អាយុ ៥១ឆ្នាំ ជាមេខ្យល់ជនជាតិថៃ រស់នៅភូមិណាំគៀង ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូងខេត្តស្រះកែវ ប្រទេសថៃ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក