ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហ្វីលីពីនអះអាងថាបានប្រទះឃើញនាវាចិនជាច្រើនក្បែរកោះដែលខ្លួនកាន់កាប់

ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានបញ្ជាក់កាលពីចុងសប្តាហ៍មុននេះថា ខ្លួនបានប្រទះឃើញកប៉ាល់កងទ័ពជើងទឹកចិន និងនាវាជីវពលរាប់សិបគ្រឿងនៅជុំវិញកោះដែលហ្វីលីពីនកំពុងកាន់កាប់ដោយជម្លោះក្នុងសមុទ្រចិនខាងត្បូង ខណៈដែលភាពតានតឹងក្នុងតំបន់កំពុងមានការកើនឡើង។ ប្រភពពីរដ្ឋាភិបាលហ្វីលីពីនដដែលបានអះអាងថា គេប្រទះឃើញមាននាវាចំនួន ៤២គ្រឿងដែលគេជឿជាក់ថាបើកបរដោយនាវិកកងជីវពលដែនសមុទ្ររបស់ចិន នៅក្បែរៗតំបន់កោះ Thitu ដែលគេសង្កេតឃើញថានាវាទាំងអស់នោះកំពុងបើកក្នុងល្បឿនយឺតៗក្បែរកោះនោះ។ 

មកដល់ពេលនេះ ស្ថានទូតចិន​ប្រចាំប្រទេសហ្វីលីពីននៅមិនទាន់មានការឆ្លើយតបណាមួយជុំវិញបញ្ហានេះនៅឡើយទេ។ គួរបញ្ជាក់ថា កោះ Thitu ស្ថិតនៅក្នុងខ្សែស្រឡាយនៃប្រជុំកោះ Spratly គឺជាច្រកយុទ្ធសាស្ត្រដ៏ធំបំផុត និងសំខាន់បំផុតរបស់ទីក្រុងម៉ានីលនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់នៅការទាមទារម្តងហើយម្តងទៀតពីរដ្ឋាភិបាលចិន និងមានការអះអាងថាជាដែនដីរបស់ខ្លួនពីបណ្ដាប្រទេសមួយចំនួននៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនេះផងដែរ។

កាលពីប្រមាណ ២សប្តាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានអះអាងដោយគត់មត់ថា ប្រទេសហ្វីលីពីននឹងមិនព្រមបាត់បង់ទឹកដីរបស់ខ្លួនសូម្បីតែមួយអ៉ីញ ខណៈដែលប្រទេសនៃតំបន់អាស៊ានមួយនេះបានតវ៉ាចំពោះសកម្មភាពឈ្លានពានរបស់ចិននៅក្នុងសមុទ្រជម្លោះនេះ។ លោក Marcos កាលពីខែមុន បានកោះហៅឯកអគ្គរដ្ឋទូតចិន ដើម្បីបញ្ជាក់អំពីភាពញឹកញាប់នៃសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។

នៅក្នុងដែនសមុទ្រចិនខាងត្បូងនេះ ចិនបានអះអាងពីអធិបតេយ្យរបស់ខ្លួននៅលើតំបន់កោះ Spratlys ខណៈប្រទេសជាច្រើនរួមមាន ព្រុយណេ, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន និងកោះតៃវ៉ាន់ជាដើម សុទ្ធតែបានទាមទារផ្នែកខ្លះនៃតំបន់កោះនេះ ខ្លះទៀតទាមទារការកាន់កាប់ទាំងស្រុងតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក