សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សង្គមកិច្ច ជួបសាធារណការ ខណៈសុខាភិបាល ជួបបរិស្ថាន វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រអន្តរក្រសួងស្ថាប័ន

ភ្នំពេញ៖  ការប្រកួតពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៨ ឆ្នាំ២០២២ បានរកឃើញក្រុមទាំងបួនឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រហើយដែលរួមមាន ក្រុមបាល់ទាត់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលនឹងត្រូវជួបជាមួយក្រុមបាល់ទាត់ក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈក្រុមបាល់ទាត់ក្រសូងសុខាភិបាល នឹងត្រូវជួបជាមួយក្រុមបាល់ទាត់ក្រសួងបរិស្ថាន។ 


ក្រុមបាល់ទាត់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាក្រុមដែលចេញពីពូល G ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រុមក្រសួងធម្មការ និងសាសនា។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឡើងមកកាន់វគ្គ ១៦ក្រុមចុងក្រោយ និងទម្លាក់ក្រសួងមុខងារសាធារណៈ ​មុននឹងបន្តទម្លាក់ក្រុមបាល់ទាត់ក្រសួងទេសចរណ៍ នៅវគ្គ ៨ក្រុមចុងក្រោយ។ ដោយឡែក ក្រុមបាល់ទាត់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាក្រុមដែលចេញពីពូល H ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  និងទីស្តីការគណៈរដ្ឋមន្រ្ ដែលឈានឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយទម្លាក់ក្រុមបាល់ទាត់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទម្លាក់ក្រុមបាល់ទាត់ក្រសួងព័ត៌មាន នៅវគ្គ ៨ក្រុមចុងក្រោយ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងត្រូវជួបជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអាទិត្យ ទី១២ ខែមីនានេះ វេលាម៉ោង ៦៖៣០នាទីល្ងាចនៅទីលាន The Blue Sport Center។


ជំនួបវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រមួយគូទៀតគឺជាការជួបគ្នារវាងក្រុមបាល់ទាត់ក្រសួងសុខាភិបាល ទល់នឹងក្រុមបាល់ទាត់ក្រសួងបរិស្ថាន។ ក្រុមបាល់ទាត់ក្រសួងសុខាភិបាល គឺជាក្រុមដែលចេញពីពូល C ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ , ក្រសួងទេសចរណ៍ រួមជាមួយក្រុមក្រសួងយុត្តិធម៌។ ក្រសួងសុខាភិបាលឡើងមកកាន់វគ្គ ១៦ក្រុមចុងក្រោយដោយទម្លាក់ធនាគារជាតិនៃកម្ពុជា ​មុននឹងបន្តទម្លាក់ក្រុមបាល់ទាត់ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ នៅវគ្គ ៨ក្រុមចុងក្រោយ។ដោយឡែក ក្រុមបាល់ទាត់ក្រសួងបរិស្ថានគឺជាក្រុមដែលចេញពីពូល B ជាមួយក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច, ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដែលឈានឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយទម្លាក់ក្រុមបាល់ទាត់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទម្លាក់ក្រុមបាល់ទាត់ទីស្តីការគណៈរដ្ឋមន្រ្តីនៅវគ្គ ៨ក្រុមចុងក្រោយ។ ក្រសួងសុខាភិបាល និងត្រូវជួបជាមួយក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី១២ ខែមីនានេះដូចគ្នា វេលាម៉ោង ៥ល្ងាច នៅទីលាន The Blue Sport Center។


ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅទីលាន The Blue Sport Center៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក