ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាថាប្រទេសកូរ៉េចូលរួមចំណែកស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចចក្រី ហេង សំរិន បានលើកឡើងថា សាធារណរដ្ឋកូរ៉េបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានសម្បទាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន។

សម្តេចពញាចក្រីមានប្រសាសន៍បែបនេះនៅចំពោះមុខឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េថ្មីប្រចាំនៅកម្ពុជា លោក ផាក ជុងវ៉ូក (Park Jung Wook) ដែលអញ្ជើញចូលជួបសម្តែងការគួរសមសម្តេចប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

ក្នុងជំនួបនោះលោកឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំកម្ពុជាលោក ផាក ជុងវ៉ូក បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យចូលជួបសម្តែងគួរសមនាឱកាសនេះ។ លោកបានអបអរសាទរនិងថ្លែងការកោតសរសើរ ចំពោះការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា នៅលើគ្រប់វិស័យ។

សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេលជាង ២ទសវត្សរ៍មកហើយ។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាលប្រទេសទំាងពីរ ដែលបានផ្តល់ផលប្រយោជន៍វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិយើងទំាងសងខាង ខណៈប្រទេសទាំងពីរមានទស្សនៈដូចគ្នា គឺជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្រ្ត។

ជាមួយគ្នានេះ សម្តេចពញាចក្រីបានលើកឡើងថា រដ្ឋសភាប្រទេសទំាងពីរបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទំាងពីរ តាមរយៈការចែករំលែកបទពិសោធន៍ ពីការងារនីតិកម្ម ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនំា និងគណៈកម្មការជំនាញនានានៃសភាទំាងពីរ។ សភាទាំងពីរតែងគាំទ្រគ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និងសកលលោក។

ប្រធានរដ្ឋសភាសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីរបស់លោក ផាក ជុងវ៉ូក កិច្ចសហប្រតិបត្តិការនានា នឹងបន្តពង្រឹងពង្រីកឥតឈប់ឈរលើគ្រប់វិស័យឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក