ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

កម្ពុជានឹងជំរុញការនាំចេញអង្ករ «ផ្ការំដួល» ទៅកាន់ប្រទេសបារាំង

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជានឹងចុះបញ្ជីម៉ាក់សម្ពាល់ផលិតផលខ្មែរនូវអង្ករ «ផ្ការំដួល» ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំង។

ក្នុងដំណើរទស្សនកិច្ចចូលរួមពិព័រណ៌ កសិកម្មអន្តរជាតិនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឌិត ទីណា បានលើកឡើងថា លោកនឹងជំរុញការនាំចេញអង្ករផ្សារំដួលទៅកាន់ប្រទេសបារាំងឱ្យបានឆាប់ ដោយបានសង្កត់ធ្ងន់អំពីការចុះបញ្ជីម៉ាក់សម្គាល់ផលិតផលខ្មែរពិត ដែលអាចឱ្យអតិជនទុកចិត្តនិងចំណាំ តាមការស្នើសុំរបស់សមាគមខ្មែរនៅប្រទេសបារាំង។

លោក ឌិត ឌីណា បានបញ្ជាក់ថា៖ «កម្ពុជាត្រូវផលិតកសិផលដែលធានាគុណភាព និងសុវត្ថិភាពតាមស្តង់ដារ ដើម្បីជួយផ្ដល់តម្លៃបន្ថែមខ្ពស់ព្រមទាំងជំរុញឱកាសប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ»

បន្ថែមពីនេះ លោកក៏បានណែនាំឱ្យមានការបង្កើតចេញនូវ QR Code ដែលអាចកំណត់នូវប្រភពនិងខ្សែច្រវាក់តម្លៃសំដៅផ្តល់ការទុកចិត្តដល់អ្នកទិញផលិតផលកសិកម្មទាំងក្នុងនិងក្រៅប្រទេស។

ក្រសួងកសិកម្មបានគូសបញ្ចាក់ថា ដំណើរទស្សនកិច្ចនៅពិព័រណ៍កសិកម្មអន្តរជាតិនៅប្រទេសបារាំង របស់រដ្ឋមន្ដ្រីកសិកម្មរូបនេះ គឺជាឱកាសមួយសម្រាប់ប្រទេសកម្ពុជា ឈានទៅបើកផ្លូវសម្រាប់វិស័យឯកជនខ្មែរ នាំកសិផលខ្មែរដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ ទៅកាន់ទីផ្សារបរទេស ព្រមទាំងជាឱកាសសម្រាប់វិនិយោគិនបរទេស មកដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។

គួរឱ្យដឹងដែរថា ពិព័រណ៍កសិកម្មគឺជាព្រឹត្តិការណ៍តាំងបង្ហាញផលិតផលកសិកម្មដ៏ធំបំផុតមួយរបស់បារាំង ដែលជារៀងរាល់ឆ្នាំ មានការចូលរួមពីសំណាក់តួអង្គកសិកម្មពិភពលោកទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ ផលិតករ តំណាងតំបន់ អ្នករៀបចំ និងសហជីពវិជ្ជាជីវៈ គ្រឹះស្ថានសាធារណៈ និងវិទ្យាស្ថានស្រាវជ្រាវ ដែលក្នុងឆ្នាំនេះ ពិព័រណ៍ខាងលើមានស្តង់ផលិតផលចំនួនជាង ១ ០០០ មកពីប្រទេសចំនួន២០៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក