ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីបញ្ជាក្រសួងសេដ្ឋកិច្ចឱ្យបង្កើនចំនួនប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលឹកថាកាលពីប្រជុំជាមួយនឹងក្រុមប្រឹក្សាជាតិដើម្បីស្ត្រីកន្លងមក សម្តេចបានប្រាប់ដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បង្កើនប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំបន្ថែមទៀត។

សម្តេចតេជោបានលើកឡើងថា៖ «អ៊ីចឹងទេយើងត្រូវបង្កើនទឹកលុយ ពេលឆ្លងទន្លេភ្លាម យើងផ្តល់ឱ្យគាត់ត្រឹម ២០ម៉ឺនរៀល អ៊ីចឹងយើងអាចឡើងឱ្យគាត់ ៣០ម៉ឺនរៀល។ បើបង្កើនឆ្នាំនេះមិនបានទេ យើងគួរអនុវត្តនៅឆ្នាំក្រោយ ដើម្បីឱ្យស្រ្តីក្រីក្រទទួលបានផលប្រយោជន៍ពីកម្មវិធីគាំពាសង្គមសម្រាប់ស្ត្រីមានផ្ទៃពោះ។ យើងត្រូវបង្កើនសាច់ប្រាក់ឱ្យពួកគាត់ដើម្បីឱ្យគាត់អាចមានអាហារូបត្ថម្ភ»

ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ បានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នរដ្ឋបានចំណាយទឹកប្រាក់សម្រាប់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សរុបចំនួន ៩២ពាន់លានរៀល។

សូមបញ្ជាក់ថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំនេះ គឺអនុវត្តចំនួន ៣ដំណាក់កាល ដោយដំណាក់កាលទី១ ស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះចំនួន ៣លើកនឹងទទួលបានថវិកាក្នុង១លើកចំនួន ៤ម៉ឺនរៀល។ ពេលសម្រាលកូនភ្លាមស្ត្រីទទួលប្រាក់ចំនួន ២០ម៉ឺនរៀល។ ក្រោយសម្រាលកូនរួច ស្ត្រីទៅពិនិត្យសុខភាពទាំងម្តាយ និងកូនអាយុដល់ ២ឆ្នាំ ចំនួន ១០លើក ទទួលបានក្នុង១លើក ៤ម៉ឺនរៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក