ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ពេលនេះកីឡាករ កីឡាការិនីអាជីព ឬមិនអាជីព អាចទៅទទួលសេវាព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យតេជោសន្តិភាព

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសឱ្យកីឡាករ កីឡាការិនី ឬអ្នកហាត់ ឬអ្នកលេងកីឡាទាំងអស់ដែលមានបញ្ហាសុខភាព គ្រោះថ្នាក់ ឬរងរបួសផ្សេងៗក្នុងអំឡុងពេលប្រកួត ហាត់ និងលេងកីឡា អាចអញ្ជើញទៅត្រួតពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យ «តេជោសន្តិភាព» ចាប់ពីថ្ងៃជូនដំណឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ តទៅ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ឱ្យសហព័ន្ធកីឡាជាតិ និងកីឡាករ កីឡាការិនីទាំងអស់ ព្រមទាំងយុវជន ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធសកម្មភាពកីឡា អញ្ជើញទៅទទួលសេវាពិនិត្យ ថែទាំ និងព្យាបាលសុខភាពនៅមន្ទីរពេទ្យតេជោសន្តិភាពដែលស្ថិតនៅភូមិបឹងតាមោក ក្នុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

រាជរដ្ឋាភិបាលបានប្រកាសកន្លងមកថា កីឡាករ កីឡាការិនី ឬអ្នកហាត់កីឡា ឬអ្នកលេងកីឡាដែលមិនមែនអាជីពដែលមានបញ្ហាសុខភាព ឬរងរបួសក្នុងអំឡុងពេលប្រកួត ហាត់ និងលេងកីឡាផ្សេងៗ ក៏ទទួលបានការព្យាបាលរបួសដោយឥតគិតថ្លៃដូចគ្នា នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក