នាយករដ្ឋមន្ត្រីបន្តដាក់ពង្រាយឡានក្រុងដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ សាលារាជធានីភ្នំពេញនឹងដាក់ពង្រាយឡានក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃជូនពលរដ្ឋទៅស្រុកកំណើត។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន ថានេះគឺជាការលើកទឹកចិត្តដល់ពលរដ្ឋ និងជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះផងដែរ៕