ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកទ្វាស្វាគមន៍អ្នកដែលធ្លាប់ប្រឆាំងរាជរដ្ឋាភិបាលទាំងអស់ឱ្យមករួមរស់ជាមួយបក្សប្រជាជនដោយគ្មានការរើសអើង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះបន្ទាប់ពីមានសមាជិកក្រុមប្រឆាំងរាជរដ្ឋាភិបាលទាំងក្នុងនិងក្រៅប្រទេសបានស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ លើសពីនេះក្នុងពេលដែលកម្ពុជាបើកទេសចរណ៍ឡើងវិញអ្នកប្រឆាំងដែលមានឈ្មោះនៅតុលាការក៏សម្ដេចស្វាគមន៍ឱ្យវិលចូលស្រុកវិញផងដែរ។
សម្ដេចថា៖ «ឥឡូវបងប្អូនដែលជាប់ឈ្មោះនៅតុលាការចូលមកខ្ញុំនឹងធ្វើការជាមួយតុលាការ (ដើម្បីជួយដោះស្រាយ)»។
សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះ៕