ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

នាយករដ្ឋមន្ត្រី៖ កម្មករខ្លះអត់មានការងារធ្វើជាង១ឆ្នាំហើយតែមានលុយបាតុកម្មជាង១ឆ្នាំដែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចដឹងទាំងអស់ពីប្រភពលុយដែលផ្ដល់ឱ្យបាតុករមួយចំនួនដែលអាចទ្រទ្រង់ឱ្យពួកគេដែលពុំមានការងារធ្វើផងនោះ អាចបន្តធ្វើបាតុកម្មដល់ទៅជាង១ឆ្នាំ។ ថ្វីត្បិតតែសម្ដេចមិនថ្លែងចំឈ្មោះបាតុករក្រុមហ៊ុនណា តែទំនងសំដៅលើបាតុករណាហ្គាវើលដែលបន្តតវ៉ាមកដល់ថ្ងៃនេះ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បាតុកម្មដល់ទៅជាង ១ឆ្នាំដោយពុំមានការងារ តើរឿងនេះអាចធ្វើទៅកើតដែរឬទេបើគ្មានជំនួយ?

សម្ដេចថា៖ «បើសិនជាខ្ញុំទៅចាប់កន្លែងដែលផ្គត់ផ្គង់លុយឱ្យធ្វើបាតុកម្មខ្ញុំក៏ចាប់បានដែរ»

ផ្ដើមចេញពីការប្រមូលផ្ដុំបាតុកម្មជាង ៣០០នាក់ ពេលនេះអតីតកម្មករណាហ្គាវើល សល់តែ ២០០នាក់ប៉ុណ្ណោះដែលមិនព្រមទទួលយកសំណងសម្របសម្រួលពីក្រសួងការងារ និងក្រុមហ៊ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក