ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្តចំពោះយុវជនដែលធ្លាប់តែប្រឆាំងរដ្ឋាភិបាលនៅពេលនេះបានចុះចូលជាមួយនឹងរដ្ឋាភិបាលវិញ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានសង្កេតឃើញថា នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺមានយុវជនដែលសកម្មគាំទ្រក្រុមប្រឆាំងបាននាំគ្នាមកចូលរួមជាមួយនឹងរដ្ឋាភិបាលជាបន្តបន្ទាប់៕