ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ អ្នកខ្វល់តែពីសន្ដិសុខរបស់អ្នកឯងតែមិនខ្វល់ពី សន្ដិសុខកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅប្រទេសមួយដែលរករឿងកម្ពុជាម្ដងហើយម្ដងទៀតលើបញ្ហាមួលដ្ឋានជើងទឹកសមុទ្ររាមថាកម្ពុជាក៏មានសិទ្ធខ្វល់ពីសន្ដិសុខជាតិរបស់ខ្លួនផងដែរ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅបរទេសដែលធ្លាប់ទាញកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមឱ្យក្រឡេកមើលពីស្នាដៃរបស់ខ្លួនឡើងវិញ ខណៈសម្ដេចបានផ្ដាំថាកម្ពុជាមានសិទ្ធិខ្វល់ពីសន្ដិសុខារបស់ខ្លួន។

សម្ដេចថា៖ «សូម្បីតែកំពង់ផែសមុទ្ររាមក្លាយជាកង្វល់របស់អ្នកឯង។ […] អ្នកខ្វល់តែពីសន្ដិសុខរបស់អ្នកឯងតែមិនខ្វល់ពីសន្ដិសុខកម្ពុជា»

ថ្វីត្បិតតែសម្ដេចមិនបញ្ចេញឈ្មោះប្រទេសដែលនៅពីក្រោយរដ្ឋប្រហារ លន់ នល់ និងប្រទេសដែលរករឿងបញ្ហាមូលដ្ឋានទ័ពសមុទ្ររាម តែទំនងជាសំដៅលើសហរដ្ឋអាមេរិក ដែលតែងតែធ្វើសេចក្ដីថ្លែងការជាញឹកញាប់ទាក់ទងនឹងមូលដ្ឋានទ័ពជើងទឹកកម្ពុជា។

កម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមក្នុងឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ ទម្លាក់ព្រះនរោត្តម សីហនុ ដែលទាញកម្ពុជាចូលក្នុងសង្គ្រាម និងការបែកបាក់រហូតដល់ការអនុវត្តនយោបាយឈ្នះៗក្នុងឆ្នាំ១៩៩៨៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក