ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីសង្ឃឹមថាគ្មានប្រទេសណានាំកម្ពុជាឱ្យធ្លាក់ចូលសង្គ្រាមសារជាថ្មីទៀតទេ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថានឹងគ្មានប្រទេសនាំកម្ពុជាឱ្យធ្លាក់ចូលក្នុងសង្គ្រាមវិញទេ ខណៈសម្ដេចប្រកាសមិនអត់ឱនឱ្យទេចំពោះអ្នកដែលចង់បំផ្លាញសន្ដិភាពនៅកម្ពុជា។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បំណងរបស់មនុស្សខ្លះបានធ្វើឱ្យកម្ពុជាមានកង្វល់ទាក់ទងនឹងបញ្ហាសង្គ្រាមដែលអាចនាំមកជាថ្មីដោយបរទេសទាំងនោះ។

សម្ដេចតេជោថា៖ «សង្ឃឹមថាអ្នកនឹងមិនដុតកម្លោចដោយជួយផ្ដួចផ្ដើមនូវអ្នកធ្វើបដិវត្តន៍ព័ណ៌បង្ករសង្គ្រាមនៅកម្ពុជា»

សម្ដេចតេជោបន្ថែមថា ពេលខ្មែរស្លាប់បរទេសព្យាយាមរត់ចោលកម្ពុជា តែពេលមានសន្ដិភាពពួកគេបានត្រលប់មកវិញដើម្បីរិះគន់យើង។

សម្ដេចបន្ថែមថា៖ «សង្ឃឹមថាអ្វីដែលខ្ញុំនិយាយនេះអាចជាការដាស់តឿនអ្នកដទៃទៀតកុំកសាងកំហុសទី៣ ដែលខ្ញុំនិយាយកាលពីប៉ុនថ្ងៃមុន»

ជាមួយគ្នានេះសម្ដចតេជោបានលើកឡើងដែរឬថា «ប្រទេសណាក៏ដោយដែលគាំទ្ររដ្ឋប្រហារលន់លន់ គឺសុទ្ធតែមានចំណែកក្នុងការដុតបំផ្លាញកម្ពុជា»

សម្ដេចនាយករដ្ឋមន្ត្រីស្នើដល់ប្រទេសទាំងនោះមើលលើស្នាមដៃរបស់ខ្លួននៅកម្ពុជានិងប្រាប់ឱ្យឈប់និយាយបន្តទៀត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក