ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋក្រុងព្រះសីហនុស្ម័គ្រចិត្តវាយកម្ទេចផ្ទះចោល ដើម្បីបើកផ្លូវឱ្យធំទូលាយ

ព្រះសីហនុ៖ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុបានសហការជាមួយអាជ្ញាធរស្ម័គ្រចិត្តវាយកម្ទេចផ្ទះរបស់ខ្លួន ដើម្បីបើកផ្លូវឱ្យបានទូលំទូលាយងាយស្រួលធ្វើដំណើរ ជាពិសេសងាយស្រួលដល់អាជ្ញាធរអាចជួយអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានអគ្គិភ័យកើតឡើងណាមួយ។

អភិបាលក្រុងព្រះសីហនុ លោក សរ កក្កដា បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវគឺម្តុំក្រោយសាលាសង្កាត់លេខ៤ ដែលស្ថិតនៅភូមិ៥ សង្កាត់លេខ៤ បានចូលរួមសហការ និងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរក្រុងព្រះសីហនុ ដើម្បីបើកផ្លូវតាមប្លង់ជាលក្ខណៈប្រព័ន្ធ សម្រួលដល់ការធ្វើដំណើរ ទៅមក និងសង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ឬឧបទ្ទវហេតុផ្សេងៗក្នុងតំបន់នោះ។

លោកបន្តថា ពលរដ្ឋព្រមវាយកម្ទេចផ្ទះមួយចំណែក ក្រោយពួកគេបានឈ្វេងយល់គ្រប់ៗគ្នាពីសារៈសំខាន់នៃការបើកផ្លូវដើម្បីធ្វើការអភិវឌ្ឍក្រុង បន្ទាប់ពីមានការសម្របសម្រួលពន្យល់ពីរដ្ឋបាលក្រុង រហូតធ្វើឲ្យពួកគាត់យល់ព្រមបើកផ្លូវថ្មីមួយខ្សែនេះទាំងអស់គ្នា។

លោក ស កក្កដា បានបញ្ជាក់ថាឱ្យដឹងទៀតថា ចំពោះផ្លូវថ្មីមួយខ្សែខាងលើនេះ មានប្រវែង ១៤០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ហើយរដ្ឋបាលក្រុងនឹងធ្វើការចាក់បេតុងជូនពួកគេឲ្យបានល្អស្អាត។

លោកអភិបាលក្រុងព្រះសីហនុ បានកោតសរសើរដល់ប្រជាពលរដ្ឋដែលបានយោគយល់សហការដើម្បីធ្វើឲ្យក្រុងព្រះសីហនុកាន់តែមានភាពល្អប្រសើរ ខណៈក្រុងព្រះសីហនុជាក្រុងមួយដែលជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងស្អាតនាពេលបច្ចុប្បន្ននេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក