ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ

វៀតណាម៖ ដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោមនៅប្រទេសវៀតណាម ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃនៃកម្ពុជា ជាមួយក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Vo Van Thuong ។

សម្ដេចក្រឡាហោម ស ខេងបានឱ្យដឹងថា លោកនឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអនុញ្ញាតជូនសម្ដេច និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។

ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានឱ្យដឹងថា សម្តេចក្រឡាហោមស ខេង និង គណៈប្រតិភូនេះជាភ្ញៀវបរទេសដំបូងក្រោយការឡើងកាន់មុខតំណែងរបស់លោក។ លោក Vo Van Thuong បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងឆ្នាំ២០២២ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃកម្ពុជា និងបានបង្ហាញការសង្ឃឹមជឿជាក់ថា ក្រសួងទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទទួលបានលទ្ធផលប្រសើរថែមទៀត។

គួរឱ្យដឹងដែរថា សម្ដេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី៣ ដល់៥ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក តូ ឡឹម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក