ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្រសួងការពារជាតិចាប់ផ្ដើមបើកការប្រឡងនាយទាហាននៃកងយុទ្ធពលខេមរភូមិន្ទឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងការពារជាតិបានចាប់ផ្ដើមបើកការប្រឡងវគ្គនាយទាហានឆ្នាំ២០២៣ ដែលមានបេក្ខជនចូលរួមប្រឡងប្រមាណ ៦ពាន់នាក់ក្នុងរាជធានីភ្នំពេញ។

ពិធីបើកសម័យប្រឡងនេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ នៅវិទ្យាល័យបាក់ទូក ដោយមានអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមប្រកាសបើកផងដែរ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងជូនពរដល់បេក្ខជនទាំងអស់ដែលប្រឡងនៅប៉ុន្មានថ្ងៃនេះឱ្យទទួលបានជោគជ័យក្នុងការប្រឡងផងដែរ។

ការប្រឡងវគ្គនាយទាហាននេះមានវិញ្ញាសារចំនួន៣គឺចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកាយសម្បទា។

ឧត្តមសេនីយ៍ឯក ប៊ុន សុភាព បានថ្លែងថាក្នុងចំណោមបេក្ខជន ៦ ៣៩៩នាក់ មាននារី ២ ៧៥៣នាក់ ដោយមាន ១ ៧១០នាក់ ប្រឡងចូលនាយទាហានសកម្មជំនាន់ទី២៥ បេក្ខជន ២ ៦៣៦នាក់ បានដាក់ពាក្យប្រឡងនាយទាហានទ័ពជើងគោកជំនាន់ទី១៣ បេក្ខជន ១ ៨៣១នាក់ ដាក់ពាក្យប្រឡងនាយទាហានបន្តវេនជំនាន់ទី១៤ និងវគ្គនាយទាហានបច្ចេកទេសយោធាមានចំនួន ២២២នាក់។

ការប្រឡងនៅថ្ងៃនេះបានរៀបចំនៅ ៥មណ្ឌលគឺមណ្ឌលវិទ្យាល័យ និងបឋមសិក្សាបាក់ទូក មណ្ឌលវិទ្យាល័យ និងបឋមសន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និងមណ្ឌលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបើកការប្រឡងលោកឧត្តមសេនីយ៍ឯក ប៊ុន សុភាព បានបញ្ជាក់ថាការប្រឡងគឺមានការត្រួតពិនិត្យ មានតម្លាភាព ម៉ឹងម៉ាត់ និងយុត្តិធម៌ ដោយថាមានតែបេក្ខជនដែលចេះទេទើបជាប់ក្នុងការប្រឡងនេះ។

នៅព្រឹកនេះដែរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញបើកវិញ្ញាសារ និងប្រកាសដំណើរការប្រឡងដោយផ្ទាល់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក