ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធ និងកូនទៅបុកគោ ត្រូវរថយន្តមកពីក្រោយកិនស្លាប់ ២នាក់

បន្ទាយមានជ័យ៖ គួរឱ្យអាសូរជិះម៉ូតូឌុបប្រពន្ធ និងកូនប្រុសត្រឡប់ពីវាស់ដី ជិះតាមផ្លូវបុកគោរត់ឆ្លងផ្លូវបណ្តាលដួលហើយត្រូវរថយន្តធុនធំបើកស្របកិនស្លាប់ ២នាក់ ចំណែកកូនប្រុសរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងលិចភូមិ/ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលចរាចរណ៍ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ សុខ ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ និងជនរងគ្រោះទី២ ឈ្មោះ វី ឈៀប អាយុ ៣៧ឆ្នាំ ចំណកកូនប្រុសរបួសធ្ងន់ ឈ្មោះ សុខ សីហា អាយុ ៧ឆ្នាំ។ ជនរងគ្រោះរស់នៅភូមិសួនអំពៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូហុងដាទ្រីម ពាក់ស្លាក់លេខបាត់ដំបង AO-6766 បានឌុបប្រពន្ធ និងកូនប្រុសម្នាក់ត្រឡប់ពីវាស់ដីនៅខេត្តព្រះវិហារ គោលបំណងត្រឡប់ទៅស្រុកវិញ ក្នុងចំណោមម៉ូតូ៣គ្រឿងមានម៉ូតូប្អូនប្រុសនិងកូនប្រសារ។

លុះដល់ចំណុចកើតហេតុមានគោ ១ក្បាលរត់ឆ្លងផ្លូវ ជនរងគ្រោះគេចមិនទាន់ ក៏បានបុកគោនោះពេញទំហឹងបណ្តាលឱ្យដួល តែជាអកុសលក៏មានរថយន្តធុនធំមួយគ្រឿងបើកមកកិនជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាម ២នាក់ប្តី និងប្រពន្ធ រីឯកូនប្រុសពៅរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។

រថយន្តដែលបានបើកកិនជនរងគ្រោះ គឺជារថយន្តធុនធំហ៊ីយិនដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-1460 និងរ៉ឺម៉កក្រោយស្លាកលេខ ព្រះសីហនុ 4A-3008។

ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើការពិនិត្យ និងវាស់វែងប្រគលសពជូនក្រុមគ្រួសារ ដើម្បីចាត់ធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីចាត់ការតាមច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក