ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ចេញវីដេអូដ៏កម្រមួយទាក់ទងនឹងជំនួបទីមួយរវាងសម្ដេច និង សម្ដេចព្រះ នរោត្តម សីហនុ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញវីដេអូដ៏កម្រមួយដែលមានរយៈពេល ៨នាទីអំពីសន្និសីទកាសែតដែលសម្ដេចបានធ្វើឡើងបន្ទាប់ពីមានជំនួបលើកដំបូងជាមួយនឹងសម្ដេចព្រះ នរោត្តម សីហនុ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូមួយទាំងពាក់កណ្ដាលអាធ្រាតថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះជាមួយនឹងសំនេរមួយថា៖ «ជំនួបលើកទីមួយដែលគេតែងនិយមហៅថាជំនួបរវាង សីហនុ ហ៊ុន សែន ថ្ងៃ២ ដល់៤ ធ្នូ ១៩៨៧ នៅប្រទេសបារាំងដែលជាការចាប់ផ្តើមការស្វែងរកសន្តិភាពតាមរយៈការចរចារ។ កិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមចេញដំណើរពីទីនេះដោយភាគីខ្មែរនាំមុខដោយសម្តេចព្រះ នរោតម្ត សីហនុ និង ហ៊ុន សែន។ សូមស្តាប់សំដីនាយករដ្ឋមន្ត្រីវ័យក្មេងនាពេលនោះក្នុងសន្និសិទ្ធសារព័ត៌មានថ្ងៃ ៤ ធ្នូ ១៩៨៧ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសរួម សីហនុ ហ៊ុន សែន»។

សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានសម្ដេចតេជោ ហ៊ុន សែន គឺជាភាគីមួយនៅក្នុងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា នឹងអនុញ្ញាតឲ្យកងទ័ពអង្គការសហប្រជាជាតិចូលមកថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះមានប្រទេសជាសាក្សីចំនួន១៨ ក្នុងនោះក៏មានប្រទេសមហាអំណាចទាំង៥ផងដែរ។

ទោះជាយ៉ាងណាសន្ដិភាពមិនទាន់អាចរកបាននៅឡើយទេរហូតដល់នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោសម្រេចជោគជ័យ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក