ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ាណែត ចែករំលែកបទពិសោធន៍ជីវិតដោយឱ្យសង្កេតលក្ខណៈសម្បត្តិធម្មជាតិរបស់ស្មៅ

ភ្នំពេញ៖ អគ្គបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍ជីវិតរបស់លោកដោយឱ្យសង្កេតលក្ខណៈសម្បត្តិធម្មជាតិរបស់ស្មៅដែលមាន ភាពសាមញ្ញ ភាពធន់ ស្គាល់ពីខ្លួនឯង និងខិតខំទ្រទ្រង់ដោយខ្លួនឯង។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ស្មៅមានលក្ខណៈ៤ ដែល១ គឺភាពធ្ងន់អាស្រ័យលើកគ្រាប់ដែលលោកបានលើកឧទាហរណ៍ថា ត្រូវធ្វើខ្លួនឱ្យសាមញ្ញហើយផ្ចិតផ្ចង់យកចិត្តទុកដាក់លើគ្រប់ការងារចាប់តាំងពីតូចបំផុត រហូតដល់ធំបំផុតប្រកប ដោយការឱនបន្ទាបខ្លួន។

លក្ខណៈសម្បត្តិទី២ របស់ស្មៅគឺមានភាពធន់ ដែលប្រៀបធៀបនឹងការរស់នៅថាជីវិតតែងជួបនូវភាពបរាជ័យ ប៉ុន្តែភាពតស៊ូ អំណត់ និងក្លាហាន អាចជួយបង្កើនឱកាសវិជ្ជមានជាច្រើនសម្រាប់យើង។

ទី៣ គឺស្មៅដឹងពីតួនាទីរបស់ខ្លួន និងដុះដាលតាមរយៈធម្មជាតិរបស់ខ្លួនដោយលោកបានជំរុញដល់មនុស្សឱ្យបន្តអភិវឌ្ឍខ្លួន ដោយមិនបៀបធៀបជាមួយអ្នកដទៃ និងទី៤ គឺការតស៊ូជំនះនូវឧបសគ្គដោយខ្លួនឯង លោក ហ៊ុន ម៉ាណែត បានជំរុញដល់សិស្សនិស្សិតទាំងអស់ខិតខំប្រឹងប្រែងទ្រទ្រង់ជីវភាពដោយខ្លួនឯង និងពុំត្រូវទន្ទឹងរង់ចាំការទំនុកបម្រុងពីអ្នកដទៃឡើយ។

ជាមួយគ្នានោះលោកក៏បានបញ្ចេញទស្សនៈរបស់ខ្លួនទាក់ទងនឹងកត្តាសំខាន់ដែលនាំឱ្យបុគ្គលគ្រប់រូប និងប្រទេសជាតិទាំងមូលឆ្ពោះទៅរកភាពជោគជ័យ ដោយរួមមាន សមត្ថភាព និងចំណេះដឹង ភាពមានប្រៀបក្នុងការប្រួតប្រជែង ចេះចាប់យកឱកាស និងមានភាពឯករាជ្យម្ចាស់ការក្នុងការបំបែកគំនិតទៅជាលទ្ធផលជាក់ស្ដែង។

សម្រាប់កត្តាដែលនាំឱ្យប្រទេសជាតិឆ្ពោះទៅរកភាពជោគជ័យវិញលោក ហ៊ុន ម៉ាណែត បានលើកឡើងថាមានដំណោះស្រាយ៤គឺ ជំនួយពីយុគសម័យបច្ចេកវិទ្យាទំនើប កត្តាជាតិសាសន៍ ការអភិវឌ្ឍរីកចម្រើន និងការរក្សាបាននូវឯករាជ្យ និងស្វ័យម្ចាស់ការលើគ្រប់វិស័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក