ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS : ករណីស្លាប់បុរសជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៤០ឆ្នាំ និងអាយុ ៥៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩

(ភ្នំពេញ) នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញប្រកាសព័ត៌មានជាផ្លូវការករណីស្លាប់បុរសជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៤០ឆ្នាំ និងអាយុ ៥៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩ យោងតាមរបាយការណ៍ពី៖

១- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៤០ឆ្នាំ រស់នៅស្រុកគីរីវង្ស ខេត្តតាកែវ បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ក្នុងស្ថានភាពក្អក ហត់ខ្លាំង រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។

ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់គ្រប់មធ្យោបាយ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:១០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៤០ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។

២- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៥៦ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀងបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ខ្លាំង។ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយយ៉ាងណាក៏ដោយក៍នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩:៣០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ង និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក