ភ្នំពេញ៖ លោក កឹម សុខា កាលពីថ្ងៃទី៣ ខែមីនា ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ដោយបានដកសិទ្ធិនយោបាយរបស់លោកផងដែរ។
លោក កឹម សុខា ត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោកក្នុងសង្កាត់បឹងកក់ទី២ ខែទួលគោល រាជធានីភ្នំពេញ និងហាមមិនឱ្យជួបនណារទាំងអស់ក្រៅពីសមាជិកគ្រួសារ។
ឯកសារជំនួយស្មារតីនេះនឹងលំអិតពីអង្គហេតុ និងអង្គច្បាប់ដែលដំណើរការក្នុងសវនាការកាត់ក្ដីលោក កឹម សុខា និងកំហុសផ្នែកភស្ភុតាងដ៏ធំរបស់មេធាវីការពារលោក កឹម សុខា ក្នុងសវនាការដែលធ្វើឡើងអស់រយៈពេលជាង ២ឆ្នាំមកនេះ៖