ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ភស្ភុតាងដែលតុលាការចោទប្រកាន់លោក កឹម សុខា បានគឺ វីដេអូដែលមេធាវីលោក កឹម សុខា ផ្ទាល់ដាក់ជូនតុលាការពិនិត្យ

ភ្នំពេញ៖ កំហុសខាងយុទ្ធសាស្ត្ររបស់មេធាវីរបស់លោក កឹម សុខា ដ៏ធំមួយដែលនាំឱ្យកូនក្ដីខ្លួនត្រូវតុលាការផ្តន្ទាទោស ២៧ឆ្នាំ គឺដោយសារភស្ភុតាងដែលមេធាវីការពារក្ដីដាក់ជូនទៅតុលាការ។

ក្នុងឯកសារជំនួយស្មារតីស្ដីពីសំណុំរឿងទាក់ទងនឹងបទល្មើសឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសបានបង្ហាញនូវកំហុសផ្នែកយុទ្ធសាស្ត្រដ៏ធំមួយរបស់មេធាវីការពារក្ដីរបស់លោក កឹម សុខា ដែលបានយកវីដេអូដើមនៃការថ្លែងការរបស់លោក កឹម សុខា ដាក់ជាភស្ភុតាងដោះបន្ទុក ដែលបន្ទាប់មកវាបានក្លាយជាភស្ភុតាងដាក់បន្ទុកដល់លោក កឹម សុខា កាន់តែខ្លាំង។

យោងតាមឯកសារជំនួយស្មារតីនោះបានកត់សម្គាល់ថា ដំបូងឡើយមេធាវីលោក កឹម សុខា បានប្រើប្រាស់វិធីសាស្ត្រទាត់ចោលនូវភស្ភុតាងជាវីដេអូឃ្លីបដែលយកពីបណ្ដាញសង្គមថាជាព័ត៌មានក្លែងក្លាយ ហើយពុំមានប្រភពពិតប្រាកដ តែចុងក្រោយមេធាវីរបស់លោក កឹម សុខា ផ្ទាល់ជាអ្នកដាក់វីដេអូដើមឱ្យផ្ទៀងផ្ទាត់ដែលបានក្លាយជាភស្ភុតាងដាក់បន្ទុកថ្មីតែម្ដង។

ក្នុងឯកសារនោះបានលើកឡើងថា៖ «ដូច្នេះការណ៍ដែលមេធាវីភាគីលោក កឹម សុខា បានយកវីដេអូដើមទៅផ្ទៀតផ្ទាត់នឹងវីដេអូដែលជាភស្ភុតាងក្នុងសំណុំរឿង ហើយក្រោយផ្ទៀងផ្ទាត់ក្នុងសាវនាការសាធារណៈឃើញថា វីដេអូទាំងពីរមានខ្លឹមសាងដូចគ្នាទាំក់ទងនឹងអង្គហេតុដែលបានចោទប្រកាន់ គឺភាគីលោក កឹម សុខា បានជួយសម្លាប់ភាពស្រពិចស្រពិលក្ន្លងមកលើរឿងវីដេអូឃ្លីបនេះ ហើយលែងមានមធ្យោបាយបកក្រោយវិញបាន ដើម្បីបដិសេធភស្ភុតាងនេះ។ មិនតែប៉ុណ្ណោះ លោក កឹម សុខា ក៏បានបញ្ជាក់ក្នុងសវនាការថា សំដីក្នុងវីដេអូឃ្លីបដែលជាមូលដ្ឋាននៃភស្ភុតាងក្នុងរឿងនេះគឺពិតជាសំដីរបស់គាត់ពិតប្រាកដមែន»។

កាលពីថ្ងៃទី៣ ខែមីនា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ដោយបានដកសិទ្ធិនយោបាយរបស់លោកផងដែរ។

លោក កឹម សុខា ត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោកក្នុងសង្កាត់បឹងកក់ទី២ ខែទួលគោល រាជធានីភ្នំពេញ និងហាមមិនឱ្យជួបនណាទាំងអស់ក្រៅពីសមាជិកគ្រួសារ។

ការកាត់ទោសលោក កឹម សុខា នេះត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា «ការធ្វើសកម្មភាពសកម្មភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់លោក កឹម សុខា កាលពីកន្លងទៅគឺមានគោលដៅដើម្បីធ្វើបដិវត្តន៍ព័ណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ»។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបន្ថែមថា៖ «ជនជាប់ចោទបានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយស្របច្បាប់ និងមិនស្របច្បាប់ សំដៅធ្វើបដិវត្តន៍ព័ណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមការឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស»។

ទោះជាយ៉ាងណាដើម្បីរក្សាកិត្តិយស និងទំនាក់ទំនងល្អជាមួយរដ្ឋបរទេសទាំងនោះតុលាការសម្រេចថាមិនយករដ្ឋបរទេសមកពាក់ព័ន្ធនឹងការចោទប្រកាន់ ហើយមិនប្រើឈ្មោះរដ្ឋបរទេសទាំងនោះក្នុងសាលក្រមតុលាការឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក