ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធាន IBA និយាយថា អត្តពលិករុស្សី និងបេឡារុស្សគប្បីអាចប្រកួតក្រោមទង់ជាតិរបស់ខ្លួនបាន

អន្តរជាតិ៖ ប្រធានសមាគមប្រដាល់អន្តរជាតិ (IBA) លោក Umar Kremlev បាននិយាយកាលពីថ្ងៃសុក្រថា អត្តពលិករុស្សី និងបេឡារុស្សគប្បីអាចចូលរួមប្រកួតប្រជែងក្រោមទង់ជាតិរបស់ខ្លួនបាន។ គួរបញ្ជាក់ថា ស្ថាប័នប្រដាល់ IBA បានប្រកាសដកនូវបំរាមរបស់ខ្លួនទៅលើរុស្សី​ និងបេឡារុស្សកាលពីខែតុលាកន្លងទៅ ដែលប្រឆាំងទៅនឹងការណែនាំពីសំណាក់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្រោយបំរាមត្រូវបានដាក់បន្ទាប់ពីរុស្សីបានធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។ 

លោក Kremlev បានប្រាប់មកកាន់ Reuter ថា៖ "ពួកគេគួរតែចូលរួមប្រកួត ហើយវាមិនគួរជាប្រភេទនៃឯកសិទ្ធិមួយចំនួនដែលត្រូវបានផ្តល់ឱ្យអាស្រ័យលើកាលៈទេសៈនោះទេ។ សមាគមអន្តរជាតិនីមួយៗគួរតែមានស្តង់ដារទាំងនេះ ដែលយើងក្នុងនាមជាសមាគមអន្តរជាតិគួរតែការពារទៅលើអត្តពលិកគ្រប់ៗរូប។ ម្យ៉ាងទៀត យើងគប្បីយល់ថារឿងដែលសំខាន់បំផុតសម្រាប់អត្តពលិកក្នុងការប្រកួតគឺការបន្លឺឡើងនូវភ្លេងជាតិ និងទង់ជាតិត្រូវបានបង្ហូតឡើង"។ 

ថ្មីៗនេះ IBA បានបើកដំណើរការនីតិវិធីវិន័យប្រឆាំងនឹងប្រទេសចំនួន ១១ជុំវិញការគ្រោងធ្វើពហិការមិនចូលរួមការប្រកួតជើងឯកពិភពលោក ដោយសារការដាក់បញ្ចូលអ្នកប្រដាល់រុស្ស៊ី និងបេឡារុស្សឱ្យចូលប្រកួតក្នុងព្រឹត្តិការណ៍នោះ។ សកម្មភាពវិន័យរបស់លោក Kremlev គឺសំដៅលើនាយកប្រតិបត្តិប្រដាល់របស់សហរដ្ឋអាមេរិក លោក Mike McAtee ប្រធានប្រដាល់កាណាដា លោក Ryan O'Shea ប្រធានសមាគមប្រដាល់ឆេក លោក Marek Simak ប្រធានសមាគមប្រដាល់ស៊ុយអែត លោក Per-Axel Sjoholm និងលោក Steve Hartley ប្រធានសមាគមប្រដាល់នូវែលសេឡង់។

កាល​ពី​ឆ្នាំ​មុន IOC បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​មិន​រាប់​បញ្ចូល​វិញ្ញាសា​ប្រដាល់​ទៅក្នុង​ព្រឹត្តិការណ៍អូឡាំពិក Paris ឆ្នាំ២០២៤។ IBA ត្រូវបានដកចេញម្តងហើយពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ហើយកីឡាប្រដាល់ក៏ទំនងជាមិនមាននៅក្នុងអូឡាំពិកទីក្រុង Los Angeles ឆ្នាំ២០២៨ដូចគ្នា ដោយរង់ចាំការកែទម្រង់ដែលកំណត់ដោយ IOC ជាមុនសិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក