ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតអត្តពលិកអូឡាំពិក Charmaine Crooks ត្រូវបានជ្រើសតាំងជាប្រធានស្ដីទីបាល់ទាត់កាណាដា

កាណាដា៖ អត្តពលិកអូឡាំពិកកាណាដា លោកស្រី Charmaine Crooks ត្រូវបានជ្រើសតាំងជាប្រធានស្តីទីនៃបាល់ទាត់កាណាដា ខណៈដែលស្ថាប័នគ្រប់គ្រងបាល់ទាត់មួយនេះកំពុងប្រឈមនឹងការស្វែងរកដំណោះស្រាយទៅលើភាពតានតឹងដែលកើតមានទាំងនៅក្នុងស្ថាប័នបាល់ទាត់បុរស និងបាល់ទាត់នារី។

លោកស្រី Charmaine Crooks បច្ចុប្បន្នមានវ័យ ៦០ឆ្នាំ គឺជាស្រ្តី និងជាបុគ្គលស្បែកពណ៌ដំបូងដែលនឹងចូលខ្លួនមកដឹកនាំបាល់ទាត់កាណាដា ក្រោយពេលលោកស្រីចំណាយពេលជាអនុប្រធានសហព័ន្ធប្រមាណជិត ២ឆ្នាំ ដែលលោកស្រីទទួលតំណែងបន្តពីលោក Nick Bontis ដែលបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃចន្ទ។ 

ក្រុមបាល់ទាត់នារីកាណាដា ដែលជាម្ចាស់ជើងឯកអូឡាំពិក ថ្មីៗនេះបានបង្កើនការតវ៉ារបស់ពួកគេជុំវិញបញ្ហាការទទួលបានប្រាក់បៀវត្សរ៍ ជាក់ស្តែង កាលពីពេលថ្មីៗដែលពួកគេពាក់អាវពណ៌ស្វាយដែលសរសេរនៅលើអាវថា "Enough is enough" មុនការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ SheBelievesCup កាលពីខែកុម្ភៈកន្លងទៅ។ លោកស្រី Crooks បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "ការងារចំពោះមុខនេះគឺដើម្បីស្ថាប័នមួយនេះ ដើម្បីវិស័យកីឡា និងសម្រាប់អត្តពលិកដែលប្រកួតប្រជែងក្នុងឯកសណ្ឋានរបស់កាណាដា ដែលជារឿងសំខាន់បំផុតជាជាងការប្រកួតប្រជែងផ្សេងៗដែលខ្ញុំធ្លាប់ជួបកន្លងមក"។ 

គួរបញ្ជាក់ថា លោកស្រី Crooks ជាអត្តពលិកដែលធ្លាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អូឡាំពិកចំនួន ៥ផ្សេងគ្នា និងធ្លាប់ឈ្នះមេដាយប្រាក់ម្តងក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ១៩៨៤ ក្នុងនាមជាកីឡាការិនីរត់បណ្តាក់​ ៤x៤០០ម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក