ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាស្វាគមន៍ជើងហោះហើរត្រង់ពីសៀងហៃ ប្រទេសចិន លើកដំបូងមកខេត្ដសៀមរាប

សៀមរាប៖ ក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធ ស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Lastern Airlines ចេញពីទីក្រុងសៀងហៃ ប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប។

កាលពីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកតុប សុភ័ក បានដឹកនាំមន្ត្រីជំនាញ រួមជាមួយរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា និងអង្គភាពពាក់ព័ន្ធ រៀបចំកម្មវិធីស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines លេខ MU2091 ចេញពីទីក្រុងសៀងហៃ ប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន 132នាក់។

លោក តុប សុភ័កបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងធ្វើការហោះត្រង់មកកាន់ខេត្តសៀមរាបជាលក្ខណៈ Regular Flight ដោយហោះហើរក្នុង1សប្តាហ៍ចំនួន ៣ជើង គឺនៅថ្ងៃអង្គារ សុក្រ អាទិត្យ។

ក្រសួងទេសចរណ៍បានគូសបញ្ចាក់ថា តាមការព្យាករណ៍ ឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលទេសចរអន្តរជាតិប្រមាណ ៤លាននាក់ ក្នុងនោះមានទេសចរចិនប្រមាណ ៨០ម៉ឺន ទៅ ១លាននាក់ ហើយខេត្តសៀមរាប អាចទទួលទេសចរចិន ៣០ភាគរយ នៃទេសចរចិនសរុបមកកម្ពុជា ខណៈបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានជើងហោះហើរជាមធ្យម ២៥០ជើង ក្នុង១សប្តាហ៍ និងមានទេសចរអន្តរជាតិជាមធ្យមចំនួនប្រមាណ ១ ៧០០នាក់ ទៅ ១ ៨០០នាក់ក្នុង១ថ្ងៃ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក