ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចតេជោសម្រាកចុងសប្ដាហ៍ដោយឆ្លៀតទៅវាយកូនគោល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតពេលទំនេរចុងសប្ដាហ៍នេះទៅវាយកូនគោលបន្ទាប់ពីខកខានជិត២ខែ។

សម្ដេចតេជោបានសរសេរលើ Telegram Channel របស់សម្ដេចនៅព្រឹកថ្ងៃទី៤ ខែមីនានេះថា៖ «ថ្ងៃឆ្លៀតវាយកូនគោលដែលខកខានជិត២ខែហើយ។ក្បាលពោះធំបន្តិចក្នុងទម្ងន់

៨៧គីឡូក្រាម។ រីករាយចុងសប្តាហ៍»។

កីឡាវាយកូនគោលគឺជាកីឡាដែល សម្ដេចតេជោ ចូលចិត្តជាងគេក្នុងចំណោមកីឡានានា សម្ដេចតែងចំណាយពេលទំនេរពីការងារដឹកនាំរដ្ឋមកលេងកីឡានេះជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងឯកអគ្គរដ្ឋទូត និងរាជទូតនៃប្រទេសមួយចំនួនផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក