ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

iPhone ត្រៀមបន្ថែមរោងចក្រតំឡើងថ្មីធំមួយទៀតនៅឥណ្ឌា

ឥណ្ឌា៖ ទូរសព្ទដៃ​ iPhone ក្រោយៗរបស់ក្រុមហ៊ុន Apple Inc. នាពេលឆាប់ៗខាងមុខនេះ នឹងត្រូវតំឡើងនៅឯតំបន់មួយស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា ក្នុងរដ្ឋ កាណាតាកា (Karnataka) ហើយផ្ទៃដីទំហំប្រមាណជា ៣០០អា ឬស្មើនឹងប្រមាណជា ១២១ហិចតា បានត្រៀមរួចរាល់សម្រាប់ការសាងសង់រោងចក្រថ្មីនៅទីនោះ។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌានៅថ្ងៃសុក្រនេះ។ 

សារព័ត៌មាន Bloomberg នៅមុននេះក៏បានរាយការណ៍ផងដែរថា ដៃគូរបស់ក្រុមហ៊ុន Apple គឺក្រុមហ៊ុនបច្ចេកវិទ្យា Foxxconn មានផែនការក្នុងការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជា ៧០០រយលានដុល្លារអាមេរិក នៅក្នុងរដ្ឋ Karnataka នេះដូចគ្នាដើម្បីបង្កើនផលិតកម្មក្នុងស្រុក។ ស្ថាប័នទទួលបន្ទុកជំរុញការវិនិយោគនៃរដ្ឋនេះបានអះអាងថា ការផ្លាស់ប្តូរនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរនេះនឹងអាចបង្កើតការងារក្នុងប្រទេសឥឥណ្ឌាប្រមាណជា ១០០,០០០កន្លែង ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ 

បច្ចុប្បន្ននេះ ទូរស័ព្ទ iPhone ត្រូវបានផ្គុំឡើងនៅក្នុងប្រទេសឥណ្ឌាដោយដៃគូផ្គត់ផ្គង់ធំៗយ៉ាងហោចណាស់ចំនួនបីរបស់ខ្លួនរួមមាន Foxconn និង Pegatron នៅរដ្ឋ Tamil Nadu និងក្រុមហ៊ុន Wistron នៅរដ្ឋ Karnataka។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple បាននឹងកំពុងផ្លាស់ប្តូរការផលិតចេញពីប្រទេសចិន បន្ទាប់ពីមានការដាក់កំហិតដ៏តឹងរ៉ឹងទាក់ទងនឹងស្ថានភាព COVID-19 របស់ចិន បានរំខានដល់ការផលិតទូរសព្ទដៃ iPhone សេរ៊ីថ្មី និងឧបករណ៍ផ្សេងៗទៀត ហើយក៏ដើម្បីជៀសវាងការប៉ះទង្គិចដ៏ធំណាមួយដល់អាជីវកម្មរបស់ខ្លួនដោយសារស្ថានភាពនយោបាយដ៏តានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

កាលពីខែមករា រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌាបាននិយាយថា Apple ដែលបានចាប់ផ្តើមដំឡើង iPhone នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០១៧ តាមរយៈក្រុមហ៊ុន Wistron Corp និងក្រោយមកក៏៏មានការដាក់រោងចក្រតំឡើងដោយក្រុមហ៊ុន Foxconn កំពុងចង់ឱ្យឥណ្ឌាមានចំណែករហូតដល់ ២៥ភាគរយនៃផលិតកម្មរបស់ខ្លួនពីចំនួនប្រហែល ៥ទៅ ៧ភាគរយប៉ុណ្ណោះនាពេលបច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក