ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គនាយកដឹកជញ្ជូនស្នើពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅតាមដងផ្លូវ

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោក ឈួន វ៉ន់ ក្នុងកិច្ចប្រជុំពិភាក្សាពីការធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេសលើកឡើងថា កត្តាកកស្ទះចរាចរណ៍នៅតាមដងផ្លូវសាធារណៈ បង្កឡើងដោយមូលហេតុអ្នកបើកបរមិនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។

ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានដឹកនាំប្រជុំជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជាចំនួន៥ មាន TADA, GRAP, WE GO, LM CAR និង PASS APP ដើម្បីពិភាក្សាពីការធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស។

កិច្ចប្រជុំពិភាក្សានេះ បានផ្ដោតសំខាន់លើការលើកទឹកចិត្តក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យចូលរួមផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស និងស្នើឱ្យក្រុមហ៊ុនត្រូវអនុវត្តតាមគោលការណ៍ណែនាំក្នុងសេចក្តីប្រកាស របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

លោក ឈួន វ៉ន់ បានរំលឹកឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសវាងការកកស្ទះ ហើយចំណុចចំបងដែលធ្វើឱ្យមានការស្ទះតាមផ្លូវកើតឡើងគឺបង្ករមកពីការមិនគោរពច្បាប់នេះ។

ជាមួយគ្នានានេះដែរ លោកបានអរគុណដល់ក្រុមហ៊ុនឯកជនដែលជាដៃគូអភិវឌ្ឍយ៉ាងសំខាន់ព្រមទាំងសមាគមម៉ូតូកង់បី ដែលបានសហការជាមួយក្រសួង នាពេលកន្លងមក និងនៅតែបន្តចូលរួមទៅពេលអនាគតជាមួយគ្នា ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក