ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសង្គមកិច្ចថ្កោលទោសករណីហិង្សាក្មេងអាយុ ២ខែនៅស្រុកអង្គរជ័យ ខេត្តកំពត

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសទោសចំពោះការប្រព្រឹត្តអំពើហិង្សាដោយចេតនា អមនុស្សធម៌របស់ឈ្មោះ រឿន ចាន់រតនា ភេទប្រុស អាយុ ២៧ឆ្នាំ ទៅលើទារកឈ្មោះ វុធ ចាន់រតនៈ អាយុ ២ខែ ត្រូវជាកូនបង្កើត ស្នាក់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ជនបង្ករូបនេះ (ប្រើប្រាស់គ្រឿងញៀន) នៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៣ បានចាប់បោកកូនទៅនឹងឥដ្ឋ បង្កឱ្យមានស្ថានភាពធ្ងន់ធ្ងរ ដោយករណីហិង្សានេះស្នើសុំឱ្យសមត្ថកិច្ចលំដាប់ថ្នាក់ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់។

ជាមួយគ្នានេះ អ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច ដែលជាស្ថាប័នអនុវត្តលើការងារសិទ្ធិកុមារ អំពាវនាវដោយទទូចលើសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន និងដាក់ទោសតឹងរឹងបំផុតដល់ឈ្មោះ រឿន ចាន់រតនា ដើម្បីកុំឲ្យអំពើអាក្រក់កើតមានក្នុងសង្គមជាតិបន្តទៀត។

យ៉ាងណាមិញ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពត លោក លក ញ៉ាវ បានឱ្យដឹងថា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកអង្គរជ័យ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ រឿន ចាន់រតនា អាយុ ២៧ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ក្រោមបទសង្ស័យ «ប៉ុនប៉ងឃាតកម្ម»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក