ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

YouTube បើកផ្លូវរកលុយថ្មីដើម្បីទាក់ទាញអ្នកចូលចិត្តធ្វើវីដេអូ

អាមេរិក៖ នៅថ្ងៃអង្គារម្សិលមិញនេះ YouTube បានដាក់ចេញនូវមុខងារថ្មីមួយទៀតសម្រាប់អ្នកផលិតមាតិកាវីដេអូ ឬហៅថា Content Creator ដើម្បីអាចទទួលបានចំំណូលបន្ថែមពីអ្នកគាំទ្រវីដេអូរបស់ខ្លួន ដែលមុខងារថ្មីរបស់ YouTube នេះត្រូវបានដាក់ឈ្មោះថា "Super Thanks" ដែលកម្មវិធីថ្មីនេះ ត្រូវបានក្រុមហ៊ុន Alphabet នេះចាត់ទុកថាជាការទាក់ទាញអ្នកផលិតវីដេអូថ្មីៗផ្សេងទៀត។

មុខងារថ្មីបន្ថែមនេះ គឺជាវិធីទី៤ សម្រាប់អ្នកផលិតវីដេអូដើម្បីទទួលបានចំណូលបន្ថែមទៀត ដោយគេមើលឃើញថានេះគឺជាការប្រជែងជាមួយ Platform ទស្សនាវីដេអូផ្សេងៗដែលកំពុងដណ្តើមទីផ្សាររបស់ YouTube តួយ៉ាងដូចជា TikTok និង Instagram ជាដើម។

សម្រាប់មុខងារ Super Thanks នេះ អ្នកគាំទ្រអាចទិញយកកញ្ចប់ណាមួយក្នុងតម្លៃចាប់ពី ២ដុល្លារ រហូតដល់ ៥០ដុល្លារអាមេរិក ដែលអាចឱ្យទៅកាន់ម្ចាស់ Channel ដែលផលិតវីដេអូនោះបាន ដើម្បីបង្ហាញនូវការគាំទ្ររបស់ខ្លួន។ មុខងារនេះស្រដៀងទៅនឹងការឱ្យជាផ្កាយទៅកាន់ម្ចាស់ Page ណាមួយកំឡុងពេល Live លើហ្វេសប៊ុកយ៉ាងដូច្នោះដែរ។

យ៉ាងណាក្តី ដំបូងឡើយ YouTube នឹងអនុញ្ញាតឱ្យមានមុខងារនេះ ទៅលើអ្នកផលិតមាតិកា (Creator) នៅក្នុង ៦៨ប្រទេសសិនប៉ុណ្ណោះ មុនពេលដែលមុខងារនេះបន្តអភិវឌ្ឍន៍ឱ្យមានភាពទូលំទូលាយ និងបើកឱ្យដំណើរការគ្រប់ប្រទេសទាំងអស់ដែលជាដៃគូរបស់កម្មវិធី YouTube Partner Program៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក