ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

អាជ្ញាធរស្រាវជ្រាវរកអ្នកដែលលួចបង្កើតផេក «រដ្ឋបាលរាជធានីភ្នំពេញ» ក្លែងក្លាយ

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអះអាងប្រាប់ EAC news ថា ផេកហ្វេសប៊ុក «រដ្ឋបាលរាជធានីភ្នំពេញ» ដែលផ្សព្វផ្សាយថាបិទដំណើរការស្ពានក្បាលថ្នល់នោះ គឺជាផេកក្លែងក្លាយដែលប្រឌិតព័ត៌មានក្លែងក្លាយក្នុងគោលបំណងបង្កភាពចលាចលដល់សង្គម។

ផេកក្លែងក្លាយនោះបានសរសេរដូច្នេះថា៖ «ចាប់ពីថ្ងៃជូនដំណឹងដើម្បីជម្លាសការកកស្ទះចរាចរណ៏នៅលើ ស្ពានមុនីវង្ស (ស្ពានច្បារអំពៅ) រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទស្ពានទាំងស្រុងរហូតដល់ពេលជូនដំណឹងក្រោយ។ បងប្អូនដែលតែងតែធ្វើចរាចរណ៏នៅលើស្ពានជាប្រចាំអាចឆ្លងទូកដរតាមមាត់ច្រាំងទន្លេបាន។ សូមអរគុណ»។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបំភ្លឺថា៖ «គ្មានការបិទស្ពានព្រះមុន្នីវង្ស (ស្ពានក្បាលថ្នល់) ដូចដែលផេករដ្ឋបាលរាជធានីភ្នំពេញដែលក្លែងក្លាយនោះបង្ហោះឡើយ។ នេះជាព័ត៌មានក្លែងក្លាយ ហើយផេកហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញនោះផ្សព្វផ្សាយ ក៏ជាផេកក្លែងក្លាយផងដែរ»។

បើតាមលោក ម៉េត មាសភក្តី បច្ចុប្បន្នអាជ្ញាធរកំពុងតែស្រាវជ្រាវរកអ្នកដែលបង្កើតផេករដ្ឋបាលរាជធានីភ្នំពេញក្លែងក្លាយ ហើយបង្ហោះព័ត៌មានក្លែងក្លាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក