ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីគាំទ្រសំណើររបស់ចិនចំពោះដំណោះស្រាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីជំហរកម្ពុជាជាមួយចិនលើសំណើរឱ្យមានដំណោះស្រាយចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយសារសំណើររបស់ប្រទេសចិនបានចែងពីការគោរពច្បាប់អន្តរជាតិ និងគោលការណ៍ធម្មនុញ្ញសហប្រជាជាតិ។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំក្រសួងការបរទេសនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសំណើររបស់ចិនចំពោះដំណោះស្រាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងការជំរុញដល់ភាគីពាក់ព័ន្ធគោរពនូវច្បាប់អន្តរជាតិ ការអំពាវនាវឱ្យបញ្ចប់សង្គ្រាមងាកមករកការចរចារ និងការផ្តល់ជំនួយដើម្បីស្ដារឡើងវិញ គឺស្របនឹងគោលជំហររបស់កម្ពុជា និងបានអំពាវនាវឱ្យភាគីនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទទួលយកសំណើរនេះធ្វើជាដំណោះស្រាយផងដែរ។

សម្ដេចតេជោថា៖ «តាមបទពិសោធន៍សង្គ្រាមគឺជាមធ្យោបាយអាក្រក់បំផុតសម្រាប់ការបញ្ចប់សង្គ្រាម ឯបទឈប់បាញ់គឺមធ្យោបាយល្អបំផុតសម្រាប់បញ្ចប់នូវសង្គ្រាម»។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ស្របពេលខួប១ឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនប្រទេសចិនបានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ពីជំហរចិនក្នុងវិបត្តិអ៊ុយក្រែនដែលមាន១២ចំណុចក្នុងនោះមានការអំពាវនាវឱ្យគោរពដែនអធិបតេយ្យនៃប្រទេសឯករាជ្យ ការបោះបង់ចោលនូវគំនិតរបស់សង្គ្រាមត្រជាក់ បង្កើតនូវបទឈប់បាញ់ ចូលតុចរចារ ដោះស្រាយវិបត្តិមនុស្សធម៌ ការពារជនស៊ីវិលនិងឈ្លើយសឹក រក្សាគំនិតនៅឱ្យឆ្ងាយពីសង្គ្រាមនុយក្លេអ៊ែរ បង្កើតឱ្យមានចរាចរណ៍សេដ្ឋកិច្ច បញ្ជប់ទណ្ឌកម្ម និងជំរុញការកសាងឡើងវិញជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក