ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃ និង CPU នឹងបន្តសហការគ្នាបង្រ្កាប និងប្រឆាំងបទល្មើសពាក់ព័ន្ធនឹងកុមារ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងអង្គភាព CPU កន្លងមកបានសហការគ្នាបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងកុមារដោយសម្រេចបាននូវលទ្ធផលល្អប្រសើរ។ ជាកិច្ចបន្តទៀតនេះស្ថាប័នទាំងពីរនឹងបន្តរួមគ្នាបង្រ្កាប និងប្រឆាំងបទល្មើសនានាដែលកើតឡើងលើកុមារនៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង និងនាយកទទួលបន្ទុកប្រតិបត្តិការ របស់អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា លោក James McCabe នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពីការចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្រាប់អនីតិជននៅកម្ពុជា ឆ្នាំ២០២២-២០២៤។

នេះគឺជាលើកទី៤ហើយ ដែលភាគីទាំងពីរបានដាក់ចេញនូវគោលដៅរួមគ្នាដើម្បីបង្រ្កាបបទល្មើសព្រហ្មទណ្ឌដែលពាក់ព័ន្ធទៅនឹងកុមារ។

លោកស្រី ជូ ប៊ុនអេង សង្កេតឃើញថារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អង្គភាព CPU ដែលបង្រ្កាបបទល្មើសនានាបានស្គាល់បទពិសោធន៍កាន់តែច្បាស់ ក្នុងទម្រង់បទល្មើសដែលមានទៅលើកុមារនៅកម្ពុជា។

នាយកទទួលបន្ទុកប្រតិបត្តិការ របស់អង្គភាពការពារកុមារ (CPU) លោក James McCabe បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋានគរបាលជាតិ ដែលតែងតែជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសនានាពាក់ព័ន្ធទៅនឹងកុមារអស់រយៈពេល ១០ឆ្នាំកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក