ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា គាំទ្រការផ្តន្ទាទោសលោក កឹម សុខា ដោយថាជាចម្លើយយុត្តិធម៌មួយដែលជាតិខ្មែរចង់បាន

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានប្រកាសគាំទ្រចំពោះសាលាក្រមផ្តន្ទាទោសលោក កឹម សុខា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ដោយថា ជាចម្លើយដ៏យុត្តិធម៌មួយដែលកម្ពុជាចង់បានជាយូរមកហើយ។

លោក ឯម ច័ន្ទមករា បានលើកឡើងផងដែរថាការកាត់ទោសលោក កឹម សុខា នៅថ្ងៃនេះក៏ជាការបង្ហាញដល់អ្នកដទៃទៀតថាការចូលរួមអនុវត្តន៍ផែនការសម្ងាត់ដើម្បីបំផ្លាញជាតិរបស់ខ្លួននោះនឹងទទួលលទ្ធផលមិនខុសពីលោក កឹម សុខា នោះទេ។

លោកថា៖ «ការឃុបឃិតគ្នាបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ គឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតដែលនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាដែលរកបានដោយលំបាកនេះ»។

គួរឱ្យដឹងថាតុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានសម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវជាមួយនឹងបរទេស និងបានដកសិទ្ធិជាស្ថាពរនូវសិទ្ធិនយោបាយរបស់លោក។ ទោះជាយ៉ាងណាលោកត្រូវបានអនុញ្ញាតឱ្យធ្វើការឃុំខ្លួននៅក្នុងផ្ទះជំនួសការបញ្ជូនទៅពន្ធនាគារ តែមិនអនុញ្ញាតឱ្យលោក កឹម សុខា ជួបភ្ញៀវណាម្នាក់នោះទេក្រៅពីសមាជិកគ្រួសារ លើកលែងតាំងមានការអនុញ្ញាតពីរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក