ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិចិនដាក់គោលដៅបង្ហាញខ្លួននៅ World Cup ២០២៦

ចិន៖ គ្រូបង្គោលបាល់ទាត់ជម្រើសជាតិចិនដែលទើបតែងតាំងថ្មី លោក Aleksandar Jankovic បានដាក់គោលដៅក្នុងការនាំយកក្រុមជម្រើសជាតិនៃប្រទេសមហាអំណាចមួយនេះឱ្យឡើងទៅកាន់វគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup ២០២៦ ដោយលោកអះអាងថា ជម្រើសជាតិចិននៅមានចំណុចជាច្រើនដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត។ 

គួរឱ្យដឹងថា បើទោះបីជារដ្ឋាភិបាលមានមហិច្ឆិតាក្នុងការនាំយកទង់ជាតិចិនទៅបង្ហាញខ្លួននៅ World Cup ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែការបង្ហាញខ្លួននៅ World Cup ចុងក្រោយបង្អស់របស់ចិនមានរយៈពេលជាង ២០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០០២ គ្រាដែលជប៉ុន និងកូរ៉េខាងត្បូងរួមគ្នាជាសហម្ចាស់ផ្ទះឯណោះ ហើយការបង្ហាញខ្លួននោះទៀតសោតក៏ធ្វើមិនបានល្អឡើយ ពោលគឺចាញ់ទាំងបីប្រកួត និងមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីសោះ។ 

ដោយឡែក សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ខាងមុខនេះ គឺជាព្រឹត្តិការណ៍លើកដំបូងបង្អស់ដែលមាន ៤៨ក្រុមចូលរួម ហើយដោយឡែកនៅទ្វីបអាស៊ីវិញ មានកៅអីយ៉ាងហោចណាស់ ៨ ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ។ 

លោក Jankovic ត្រូវបានជម្រើសជាតិចិនតែងតាំងជាគ្រូបង្វឹកកាលពីចុងខែកុម្ភៈ ហើយនឹងមានភារកិច្ចដឹកនាំជម្រើសជាតិចិនក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០២៤ខាងមុខនេះ រួមជាមួយការប្រកួតជម្រុះ World Cup តំបន់អាស៊ីផងដែរ។ ជាមួយជម្រើសជាតិចិន លោក Jankovic ហាក់មានបទពិសោធន៍ក្រែលដែរ ដោយចូលរួមជាមួយថ្នាលយុវជនជម្រើសជាតិចិន តាំងពីឆ្នាំ២០១៨ និងឡើងមកដឹកនាំក្រុមធំក្នុងព្រឹត្តិការណ៍ East Asian Championships ជំនួសលោក Li Xiaopeng ដែលបានលាលែងពីតំណែង។ 

បច្ចុប្បន្ននេះ ក្រុមបាល់ទាត់ជម្រើសជាតិចិនកំពុងឈរនៅចំណាត់ថ្នាក់លេខ ៨០ លើពិភពលោក មានសមិទ្ធិផលធ្វើបានល្អបំផុតគឺការទទួលបានជើងឯករងពានរង្វាន់ទ្វីបអាស៊ីចំនួនពីរលើកនៅឆ្នាំ១៩៨៤ និងនៅឆ្នាំ២០០៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក